អ្នក​កាត់​វីដេអូ​ផុស​លើ Facebook ចង់​បាន​ភ្លេង​អត់​ជាប់ Copyright នៅ​ទីនេះ​មាន

  • 2017-12-10 04:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook ទើប​នឹង​ប្រកាស​ចេញ​​មុខងារ​ផ្លូវ​ការ​ថ្មី​មួយ​ទៀត​ហៅ​ថា Sound Collections សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កាត់​ត​វីដេអូ​ដាក់​ភ្លេង​សុទ្ធ ឬ​ចម្រៀង​បន្តិច​បន្តួច​លើ​វីដេអូ​ខ្លី​របស់​ខ្លួន​ដោយ​​មិន​​បារម្ភ​​រឿង​​ជាប់ Copyright។

Facebook Sound Collections

ត្បិត​ថា Facebook ហាក់​ដូច​ជា​ស្ងប់​ស្ងាត់​បន្តិច​រឿង​ដាក់​បញ្ចូល​មុខងារ​វីដេអូ​ថ្មី​នៅ​លើ Social media របស់​ខ្លួន តែ​យ៉ាង​ណា​ក៏​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តែ​ដុត​ដៃ​ដុត​ជើង​ធ្វើ​ទាល់​តែ​ចេញ​រូបរាង។

មុខ​ងារ Sound Collections អាច​ឲ្យ​អ្នក​ស្ដាប់​ចម្រៀង​បរទេស​ពិរោះៗ ល្បី​ៗ Original Music ឬ Original Sound Effect មួយ​កំប្លេ​តែ​ម្ដង​ដោយ​មិន​គិត​លុយ ព្រោះ​បទភេ្លង​ទាំង​នោះ Facebook បាន​​ទិញ​សិទ្ធ​​រួច​​ហើយ​។

បទ​ភ្លេង​ចំរុះ​ទាំង​នោះ មាន​តាម​ប្រភេទ​ផ្សេង​គ្នា​និង​មាន​រយៈពេល​ខ្លី​ល្មម​សំរាប់​អ្នក​កាត់​វីដេអូ​ផុស​លើ Facebook ឬ Instagram ហើយ​អ្នក​ក៏​អាច​ដោនឡូត​វា​ទុក​ស្ដាប់​ពេល Offline ក៏​បាន​ដែរ​ឲ្យ​តែ​ពេញ​ចិត្ត៕

ចុច​នៅ​ទីនេះ Facebook Sound Collections

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អាន​អត្ថបទ៖

ប្រភព៖ BeeBom   ប្រែ​សម្រួល៖ រក្សា