អ្នក​លេង​ហ្គេម​​តាម Messenger ឥឡូវ​អាច Live ក៏បាន Video Chat ក៏​បាន

  • 2017-12-08 04:40:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​មួយ​ឆ្នាំ​ ដែល​ហ្គេម​ជា​ច្រើន​នៅ​លើ Messenger ត្រូវ​បាន Facebook ប្រកាស​​ឲ្យ​​អ្នក​​​អាច​លេង​កែ​អផ្សុក។ ថ្ងៃ​ព្រហស្បតិ៍​​ ម្សិលមិញ​ Facebook ក៏​​បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ទៀត អាច​អនុញ្ញាតិ​ឲ្យ​អ្នក​លេង​ហ្គេម​ក្នុង Messenger អាច Live ​ក៏​បាន Video Chat ក៏​បាន។

មុខងារ​ថ្មី​នេះ​អាច​ប្រើ​បាន​ទាំង iOS និង Android ដោយ​គ្រាន់​តែ​ចុច​បើក Messenger ចុច​លើ​រូប​កាមេរ៉ា​ខាង​លើ អ្នក​អាច​លេង​ហ្គេម អាច Live ឬ Video Chat ក៏​បាន​ក្នុង​ពេល​តែ​មួយ។ ជាង​នេះ​ទៀត អ្នក​ក៏​អាច​ថត​វីដេអូ​ទាំង​នោះ​ទុក​ក្នុង​ទូរសព្ទ​បាន​ផង​ដែរ។

មុខ​ងារ​នេះ​អាច​នឹង​មិន​ទាន់​មាន​សម្រាប់​គណនី​អ្នក​ប្រើ​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា តែ​អាច​នឹង​មាន​ឆាប់ៗ។ Facebook ក៏​បាន​បន្ថែម​ហ្គេម​ចំនួន ២០ ទៀត​សរុប​ទាំង​អស់ ៧០ ហ្គេម​ក្នុង​ Messenger។

ឆ្នាំ ២០១៨ ខាង​មុខ​នេះ Facebook ក៏​ត្រៀម​នឹង​ប្រកាស​ហ្គេម Angry Bird សម្រាប់​លេង​នៅ​ក្នុង Messenger ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Mashable   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី