រឿង​ស៊ីត្រាវ​ពេញនិយម​បំផុត​​លើ Facebook ឆ្នាំ ២០១៧ ​អ្នក​ដឹង​បាន​ដឹង​

  • 2017-12-08 03:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ ២០១៧ ក្រុមហ៊ុន Facebook បាន​បែងចែក​រឿងរ៉ាវ​ពេញ​និយម​ជា ៣ ប្រភេទ​រួម​មាន​ការ​ប្រកាស (Posts), ការ​ឆ្លើយតប​វិបត្តិ (Crisis Response) និង​ព្រឹត្តិការណ៍។ ក្នុង​នោះ ​ទិវា​នារី​អន្តរជាតិ ត្រូវ​បាន​ក្លាយ​ជា​រឿង​ដែល​មាន​អ្នក​ប្រើប្រាស់​និយាយ​ច្រើន​បំផុត​លើ​បណ្ដាញ​សង្គម​យក្ស​នា​ឆ្នាំ ២០១៧។

តាម​ដោយ​ទិវា​សិទ្ធ​មនុស្ស ដែល​មាន​មនុស្ស​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នា​ថ្ងៃ​ទី ២១ កាល​ពី​ដើម​ឆ្នាំ ប្រហែល​ខ្ទង់ ៥ មុឺន​នាក់។ ជុំវិញ​រឿងរ៉ាវ​គ្រោះធម្មជាតិ​ល្បី​បំផុត ទាក់ទង​នឹង​ការ​រំជួយ​ដី​នៅ​ប្រទេស​មិកស៊ិក ព្រោះ​មាន​មនុស្ស​រាប់​លាន​នាក់​បាន​ឆ្លើយ​តប​បញ្ជាក់​ពី​សុវត្ថិភាព​និង​ការ​ផ្ដល់​ជំនួយ។ ខ្យល់​ព្យុះ Hurricane Harvey នៅ​សហរដ្ឋអាមេរិក​ជា​ព្រឹត្តិការណ៍​រៃ​អង្គាស​ធំ​បំផុត​លើ​បណ្ដាញ​សង្គម Facebook ប្រមូល​បាន​ជាង ២០ លាន​ដុល្លារ​ក្រោយ​ពី​គ្រោះ​មហន្តរាយ​នេះ​បាន​បញ្ចប់។

រូបតំណាង Hurricane Harvey

ដោយឡែក​ចំពោះ​ការ​ផ្សាយ​ផ្ទាល់​ដែល​មាន​សក្ដានុពល​ខ្លាំង​បំផុត គឺ​ព្រឹត្តិការណ៍ One Love Manchester ធ្វើ​ឡើង​ក្នុង​គោលបំណង​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជន​រងគ្រោះ​នៃ​ការ​បាញ់​សម្លាប់​យ៉ាង​រង្គាល​នៅ​ទឹកដី​អង់គ្លេស ប្រមូល​ថវិកា​បាន​ជាង ៤៥ មុឺន​ដុល្លារ និង​មាន​អ្នក​ទស្សនា​ប្រមាណ ៨០ លាន​ដង។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម