iPhone X ធ្លាក់លេខ ចាញ់សិស្សប្អូន iPhone 8 និង Galaxy S8
- 2017-12-06 23:57:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPhone X ធ្លាក់លេខ ចាញ់សិស្សប្អូន iPhone 8 និង Galaxy S8
ចន្លោះមិនឃើញ
ក្រុមការងារ Consumer Reports បានបង្ហាញលទ្ធផលពិន្ទុចុងក្រោយនៃ iPhone X ដែលចាញ់ម៉ូដែល iPhone 8/8 Plus និង Galaxy S8។ ពួកគេបានបញ្ជាក់ "ថ្វីបើការរចនាតួខ្លួនស្រស់ប្លែកនៃ iPhone X មានកាមេរ៉ានិងអេក្រង់ដ៏អស្ចារ្យក្ដី ប៉ុន្តែបើនិយាយពីភាពធន់និងថាមពលថ្ម ដែលជាកត្តាចាំបាច់ត្រូវចាញ់ស្មាតហ្វូនដទៃវិញ"។
ភាពធន់តាមរយៈវីដេអូ Drop Test ម៉ូដែល iPhone 8/8 Plus យកឈ្នះលើ iPhone X ស្របពេលថាមពលថ្មក៏មិនអាចស៊ីដាច់ជាមួយគូប្រជែង Galaxy S8/S8+ និង Note 8 របស់ SAMSUNG បាននោះដែរ។ ប៉ុន្តែប្រិយមិត្ត Apple មួយចំនួនធំ នៅតែរក្សាចំណុចអវិជ្ជមានដែលខ្លួនមាន និងពុំងាយផ្លាស់ប្ដូរទៅប្រើប្រាស់ Android ស្របពេលក្រុមការងារខាងលើបានជំរុញឲ្យគួរតែទុកលុយ ២-៣ សន្លឹក ហើយមកពេញចិត្តជាមួយ iPhone 8/8 Plus ល្អជាជាង។
រីករាយទស្សនាវីដេអូខាងក្រោម:
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
Apple ទំនងបញ្ចេញផលិតផលថ្មីមួយទៀត មិនមែនជាទូរសព្ទ មុនថ្ងៃណូអែល
តិកនិកថ្មី លឿនទៀត ចង់ Resize រូបភាពលើកុំព្យូទ័រ មិនបាច់ប្រើ Photoshop កម្រមានអ្នកដឹង