តិកនិក​ថ្មី លឿន​ទៀត ចង់​ Resize រូបភាព​លើ​កុំព្យូទ័រ មិន​បាច់ប្រើ Photoshop កម្រ​មាន​អ្នក​ដឹង

  • 2017-12-06 02:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ Resize Image (រូបភាព) សំដៅ​ទៅ​ដល់​ការ​ផ្លាស់ប្ដូរ​ទំហំ Pixel នៃ​រូបភាព​នីមួយៗ​ពី​ធំ​មក​តូច ឬ​ពី​តូច​ទៅ​ធំ ដោយ​មិន​ត្រូវ​ការ​យក​រូប​នោះ​មក​កាត់​ម្ដង​ទៀត។ មនុស្ស​មួយ​ចំនួន​ធំ រមែង​គិត​ដល់​កម្មវិធី Photoshop ចំពោះ​ការ​ប្រើប្រាស់​មុខងារ Resize ប៉ុន្តែ​ធាតុ​ពិត​នៅ​មាន​វិធី​រហ័ស​និង​ស្រួល​ជាង​ហ្នឹង​ទៀត ចំពោះ​អ្នក​ប្រើប្រាស់ Windows។

  • ចូល​ទៅ​កាន់​កម្មវិធី Paint មាន​ស្រាប់​លើ​គ្រប់​​ជំនាន់ Windows ទាំង​អស់
  • ចុច​បើក​រូប​ដែល​អ្នក​ចង់ Resize (ឧទាហរណ៍: រូប iPhoneX ទំហំ​ដើម 1910x1000 ភីកសែល)
  • ត្រង់​ប្រអប់ Image ផ្នែក​ជួរ​ខាង​លើ > ចុច​យក​ពាក្យ Resize
  • ប្ដូរ​ពី Percentage មក​កាន់ Pixels

#ករណី​ជាប់​សញ្ញា​គ្រីស​លើ​ពាក្យ Maintain aspect ratio មាន​ន័យ​ថា​វា​រក្សា​សមាមាត្រ​រូបភាព​នៃ​ទទឹង​បណ្ដោយ​ឲ្យ​ស្រប​គ្នា ទោះ​បី​ទម្លាក់ Pixel

#ករណី​បើ​អ្នក​ដក​សញ្ញា​​គ្រីស​លើ​ពាក្យ Maintain aspect ratio អ្នក​អាច​ប្តូរ​ទំហំ​នៃ​បណ្តោយ (Horizontal) ឬ​ទទឹង (Vertical) បាន​តាម​ចិត្ត ប៉ុន្តែ​រូបភាព​អាច​មាន​សភាព​មិន​ស្មើ​គ្នា​ល្អ

  • ពេល Resize ហើយ​ចុច OK > រួច Save ជា​ការ​ស្រេច។​​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា

អត្ថបទថ្មី