Apple ទំនង​បញ្ចេញ​ផលិតផល​ថ្មី​មួយ​ទៀត មិន​មែន​​ជា​ទូរសព្ទ​ មុន​ថ្ងៃ​ណូអែល

  • 2017-12-06 02:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ក្រៅ​ស្រុក​បាន​បញ្ជាក់​ប្រាប់ Apple ទំនង​ជា​មាន​ផលិតផល iMac Pro ស៊េរី​ថ្មី ប្រកាស​បង្ហាញ​នា​ថ្ងៃ​ទី ១៨ ធ្នូ មុន​ថ្ងៃ​ណូអែល​មួយ​សប្ដាហ៍។ លទ្ធផល​នេះ​ផ្អែក​ចេញ​តាម​ការ​ស្វែងរក​នៅ​លើ Google ដោយ​វាយ​ពាក្យ iMac Pro release date ភ្លាមៗ​វា​នឹង​បង្ហាញ​ពី​កាលបរិច្ឆេទ​បង្ហាញ​ខ្លួន​និង​តម្លៃ​តាម​ប្រភព​ដើម​នៃ​គេហទំព័រ Wikipedia។​

លក្ខណៈ​សម្បត្តិ​រំពឹង​ទុក​រួម​មាន​ការ​ប្រើប្រាស់​អេក្រង់​ទំហំ ២៧ អ៊ីញ កម្រិត 5K ដោយ​មាន​អង្គ​គណនា​ 8-core Xeo, ប្រភេទ​កាត​ក្រាហ្វិក AMD Radeon Vega បន្សំ​ទំហំ RAM 32GB អាច​ដំឡើង​ដល់ 128GB និង​មាន​កាមេរ៉ា​មុខ FaceTime HD ទំហំ 1080p។​ ប្រើប្រាស់​ឈីប A10 គាំទ្រ​មុខងារ Hey, Siri បាន​យ៉ាង​ឡូយ​ទៀត​ផង។​ ចំពោះ​អង្គ​ផ្ទុក​ស្រាប់​ក្នុង​ម៉ាស៊ីន​មាន 1TB ប៉ុន្តែ​អ្នក​អាច​ដំឡើង​ដល់ 2TB ឬ 4TB ទៅ​តាម​ចិត្ត​ចង់ ស្រប​ពេល​តម្លៃ​រាង​ក្រែល​បន្តិច​ហក់​ដល់ ៤,៩៩៩ ដុល្លារ​ឯ​ណោះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា