Apple​ ​ព្រម​បង់​ពន្ធ​ឲ្យ​ប្រទេស​អៀរឡង់​ ​ដើម្បី​អាច​លក់​បាន​នៅ​អឺរ៉ុប

  • 2017-12-05 03:26:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​គំនាប​ ​និង​រឿង​ចម្រូងចម្រាស​ជា​ច្រើន​ជា​មួយ​សហគមន៍​អឺរ៉ុប​ ​Apple​ ​បាន​សម្រេច​យល់​ព្រម​បង់​ថ្លៃ​ពន្ធ​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ ​១៥,៤​ ​ប៊ីលាន​ដុល្លារ ​ទៅ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​អៀរឡង់​ ​ដើម្បី​មាន​ឱកាស​ឈរ​ជើង​ក្នុង​ទីផ្សារ​បណ្ដា​ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ​បន្ត​ទៀត។

រឿង​ចម្រូងចម្រាស​ថ្លៃ​ពន្ធ​ ​Apple​ ​គឺ​កើត​ឡើង​ដោយ​ការ​ចង់​បាន​របស់​សហគមន៍​អឺរ៉ុប​តែ​ប៉ុណ្ណោះ​ ​ក្រោយ​ប្រទេស​អៀរឡង់​ប្រើ​គោលនយោបាយ​យុទ្ធសាស្ត្រ​អត្រាពន្ធ​ទាប​ដើម្បី​អូសទាញ​វិនិយោគទុន​បរទេស​ឲ្យ​បោះ​ទុន​ក្នុង​ប្រទេស។ យុទ្ធសាស្ត្រ​នេះ​បាន​ក្លាយ​ជា​ជម្រក​បង់​ពន្ធ​តិច​បំផុត​ប្រមាណ​ត្រឹម​ ​០,០០៥​ ​ភាគ​រយ ​ពី​ផល​ចំណេញ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​រួម​ទាំង​ ​Apple​ ​ទៅ​ឲ្យ​សហគមន៍​អឺរ៉ុប​ចាប់​ពី​ឆ្នាំ​ ​២០០៣​ ​ដល់​ ​២០១៤។

ដោយ​ឡែក​ ​សម្រាប់​រដ្ឋាភិបាល​ប្រទេស​អៀរឡង់​ផ្ទាល់​ ​គឺ​តែង​បង្ហាញ​ចេតនា​មិន​ចង់​យក​ពន្ធ​ច្រើន​ពី​ ​Apple​ ​ក៏​ដូច​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ៗ​ ​ព្រោះ​អៀរឡង់​ចង់​ក្លាយ​ខ្លួន​ជា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប​លេច​ធ្លោ​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​បន្ធូរបន្ថយ​ពន្ធ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី