អ្នក​ ​IT​ ​ម្នាក់​ច្រឡំ​បោះចោល​ ​HDD​ ​ដែល​មាន​ផ្ទុក​ ​Bitcoin​ ​ជាង​ ​១​ រយលាន​ដុល្លារ

  • 2017-12-05 02:35:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​ផ្នែក​ ​IT​ ​ម្នាក់​ក្នុង​ប្រទេស​វេល​ ​ត្រូវ​បាន​សារព័ត៌មាន​ធំ​ៗ​របស់​អង់គ្លេស​ចុះ​ផ្សាយ​ពី​រូប​លោក​ ​ក្រោយ​អ្នក​ជំនាញ​ផ្នែក​កុំព្យូទ័រ​រូប​នេះ​បាន​ច្រឡំ​ដៃ​បោះ​ចោល​នូវ​ ​HDD​ ​(Hardisk)​ ​ដែល​មាន​ផ្ទុក​ ​Bitcoin​ ​ប្រមាណ​ ​៧ ៥០០​ ​ឯកតា​ ​ចូល​ក្នុង​គំនរ​សំរាម។

អ្នក IT ដែលបោះ HDD ចោល

បើ​គិត​តាម​អត្រា​តម្លៃ​ ​Bitcoin​ ​សម្រាប់​ពេល​បច្ចុប្បន្ន​ ​គឺ​ប្រមាណ​ ​១១ ៥០០​ ​ដុល្លារ​ក្នុង​មួយ​ឯកតា​ ​ដូច​នេះ​តម្លៃ​ ​Bitcoin​ ​ដែល​មាន​ក្នុង​ ​HDD​ ​អ្នក​ ​IT​ ​ខាង​លើ​នោះ​នឹង​មាន​តម្លៃ​ប្រមាណ​ជាង​ ​៧៥​ ​លាន​ផោន​ ​ឬ​ស្មើ​ជាង​ ​១​ រយលាន​ដុល្លារ​អាមេរិក។

ការ​បោះ​ចោល​ ​HDD​ ​របស់​អ្នក​ ​IT​ ​នេះ​ ​គឺ​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ​២០១៣​ ​ខណៈ​កាល​នោះ​គាត់​បោះ​ចោល​ព្រោះ​ ​Laptop​ ​របស់​គាត់​ចាស់​ពេក​ ​ប៉ុន្តែ​លោក​ភ្លេច​គិត​ថា​ក្នុង​ ​HDD​ ​របស់​ ​Laptop​ ​កញ្ចាស់​នោះ​មាន​ផ្ទុក​ ​Bitcoin​ ​ដែល​គាត់​ប្រមូល​បាន​តាំង​ពី​ឆ្នាំ​ ​២០០៩​ ​ខណៈ​ពេល​នោះ​តម្លៃ​ ​Bitcoin​ ​គឺ​សឹង​តែ​គ្មាន​អ្នក​ទិញ។

រូបតំណាង Laptop នោះ

មក​ដល់​បច្ចុប្បន្ន​ ​ដោយ​មាន​កំណើន​តម្លៃ​យ៉ាង​គំហុក​របស់​ ​Bitcoin​ ​ទើប​ធ្វើ​ឲ្យ​អ្នក​ ​IT​ ​ខាង​លើ​នេះ​បាន​ដាក់​ពាក្យ​ស្នើ​ទៅ​កាន់​អាជ្ញាធរ​ប្រទេស​វេល​ ​ដើម្បី​សូម​ការ​អនុញ្ញាត​កាយ​គំនរ​សំរាម​ដើម្បី​រក​ ​Laptop​ ​កញ្ចាស់​ដែល​មាន​ ​Bitcoin​ ​ជាង​មួយ​ពាន់​លាន​ដុល្លារ​នោះ​មក​វិញ​ ​ហើយ​អាជ្ញាធរ​ក៏​យល់​ស្រប៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី