ប្រយ័ត្ន​ទិញ​ប៉ះ​ iPhone X ប្រើ Modem របស់ Intel នេះ​វិធី​ឆែក​មើល​ងាយៗ

  • 2017-12-04 23:35:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​តេស្ត​ចុង​ក្រោយ​ពី Cellular Insights បង្ហាញ​ឲ្យ​ឃើញ​ iPhone X ​ប្រើ Modem Snapdragon X16 របស់ Qualcomm មាន​ល្បឿន LTE លឿន​ជាង​ជំនាន់ Intel XMM7840។

​ការ​សាកល្បង​ជាមួយ​ទំហំ Download ជាង 195Mbps នៃ​រលក​បញ្ជូន 20MHz ប្រភេទ Modem របស់ Qualcomm បាន​ទាញ​យក​បន្ថែម​នូវ -6dBm (ឯកតា​គណនា​ល្បឿន​អ៊ីនធឺណិត) ខណៈ Intel ធ្លាក់​ចុះ​មក​ត្រឹម 169Mpbs នៅ -87dBm។​

មួយ​ផ្សេង​ទៀត​ពេល​សេវា​ចុះ​ខ្សោយ​នៅ​ក្រោម -120dBm ម៉ូដែល Qualcomm មាន​ល្បឿន​ជា​មធ្យម​លឿន​ជាង ៦៧ ភាគរយ ធៀប​នឹង Intel រហូត​ដល់​ទី​បញ្ចប់ Intel ធ្លាក់​ត្រឹម -129dBm ហើយ Qualcomm នៅ​កម្រិត -130dBm។​

មិន​ខុស​ពី​រាល់​ឆ្នាំ iPhone 7/7 Plus ប្រើ Modem របស់ Qualcomm ក៏​លឿន​ជាង​ដាច់​ធៀប​នឹង Intel ប៉ុន្តែ​ឆ្នាំ​នេះ Cellular Insight បាន​បញ្ជាក់​ហើយ​ថា​សម្រាប់​ម៉ូដែល iPhone X គឺ​ពួក​គេ​ឃើញ​គម្លាត​ខុស​គ្នា​តិច​បំផុត។

វិធី​ឆែក​មើល iPhone X ប្រើ Modem របស់ Intel ឬ Qualcomm:

+ចូល​ទៅ​កាន់ Settings > General > About មើល​ត្រង់​កន្លែង Model Number ឬ Settings > About > Legal > Regulatory

ផ្ទៀងផ្ទាត់​លេខ​ដូច​មាន​ខាង​ក្រោម:

  • បើ A1865 ជា​របស់​ Qualcomm ប្រភេទ CDMA របស់​ក្រុមហ៊ុន Sprint, Verizon, U.S Cellular ភាគ​ច្រើន​មាន​លក់​តែ​ក្នុង​ទីផ្សារ​អូស្ត្រាលី, ចិន​និង​ឥណ្ឌា
  • បើ A901 ជា​របស់ Intel ប្រភេទ GSM របស់​ក្រុមហ៊ុន AT&T, T-Mobile ច្រើន​មាន​ចែកចាយ​ជុំវិញ​ពិភពលោក
  • បើA1902 ជា​របស់ Intel ប្រភេទ GSM ប៉ុន្តែ​មាន​លក់​តែ​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ macrumors   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម