Facebook បន្ថែមមុខងារថ្មី ជួយ​កាត់កាល់ Friend ដែល​អ្នក​ស្អប់​បាន

  • 2017-12-19 00:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ក្រុមហ៊ុន Facebook បាន​ប្រកាស​ចេញ​នូវ​មុខងារ​ថ្មី​ឲ្យ​ឈ្មោះ Snooze ។ អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​បំបែក​ខ្លួន​ចេញ​ពី​មិត្តភ័ក្ដិ​ណា​ម្នាក់, ទំព័រ​ហ្វេសប៊ុក​ណា​មួយ ឬ Groupក្នុង​រយៈ​ពេល ៣០ ថ្ងៃ ដោយ​អ្នក​នឹង​មិន​ឃើញ​រាល់​ការ​ផុស​គ្រប់​បែបយ៉ាង​ពី​បុគ្គល​នោះ។

អ្នក​ស្រី Shruthi Muraleedharan អ្នក​គ្រប់គ្រង​ផ្នែក​ផលិតផល​របស់ Facebook បាន​ឲ្យ​ដឹង​នេះ​ជា​មធ្យោបាយ​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​គ្រប់គ្រង​នៃ Newsfeed របស់​អ្នក​ប្រើប្រាស់ ដោយ​ជៀសវាង​ពី​ការ Unfriend ឬ Unfollow នៃ Group ណា​មួយ។ ដើម្បី​ដំណើរការ Snooze លើ​គណនី​ណា​មួយ ដោយ​គ្រាន់​តែ​ចុច "…” លើ​ផុស > ត្រង់​ជម្រើស Option សូម​ជ្រើសរើស​យក Snooze for 30 days។

ដើម្បី​ដំណើរការ​មុខងារ​នេះ​បាន​សូម​ធ្វើ​ការ Update កម្មវិធី Facebook ស្រប​ពេល​គណនី​មួយ​ចំនួន​អាច​ដំណើរការ​បាន​និង​ខ្លះ​ត្រូវ​រង់​ចាំ​មួយ​រយៈ​ក្រោយ​ទៀត។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ ibtimes   ប្រែ​សម្រួល៖ កៅ រក្សា