iPhone X ឡើង​សង្វៀន​ប្រកួត​ល្បឿន​ជាមួយ​កំពូល​ស្មាតហ្វូន Android ពីរ​ម៉ូដែល

  • 2017-12-18 01:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ PhoneBuff បាន​លើក​យក​ការ​សាកល្បង​ប្រៀបធៀប​ល្បឿន​ម៉ាស៊ីន​ iPhone X របស់​ក្រុមហ៊ុន Apple ជាមួយ​កំពូល​ស្មាតហ្វូ ២ ម៉ូដែល​រួម​មាន OnePlus 5T និង Razer Phone។ ជើង​ខ្លាំង​ទាំង ២ សុទ្ធ​តែ​បំពាក់​នូវ​ឈីប Snapdragon 835 ប្រើ RAM 8GB និង​ដំណើរការ​លើ Android 7.1.1 Nougat ដូច​គ្នា។

លទ្ធផល​បញ្ចប់​កំពូល Android ទាំង ២ អាច​បំបាក់​ជើង​ខ្លាំង​របស់​ក្រុមហ៊ុន​លោក Tim Cook ​បាន​ដែរ​ឬ​ទេ?

សរុប​លទ្ធផល​ការ​សាកល្បង​បើក​ដំណើរការ​កម្មវិធី-ហ្គេម​ជា​ច្រើន iPhone X នៅ​ជុំ​ទី ១ យក​ឈ្នះ​ម៉ូដែល​ទាំង ២ ដោយ​ប្រើ​ពេល​ត្រឹម ១ នាទី​និង ១៧ វិនាទី ខណៈ​នៅ​ជុំ​ទី ២ បើក​កម្មវិធី​ទាំង​អស់​ម្តង ទៀត​បែរ​ជា​ត្រូវ​ឈរ​នៅ​លេខ ហើយ OnePlus 5T ឆក់​យក​លេខ ១ បាន​វិញ ដោយ​ប្រើ​ពេល​ត្រឹម ២៥ វិនាទី ខ្លាំង​ជាង iPhone X ២ ដង​ឯ​ណោះ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កៅ រក្សា