អ្នក​និពន្ធ​​ដែល​ឲ្យ​​ធ្វើ​ឲ្យ ខាន់ ជេមស៍ ល្បី​កាល​​នៅ Rock ត្រលប់​មក​វិញ

  • 2017-12-21 03:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និពន្ធ​បទ​ចម្រៀង​"របាំ​ចង​ស្នេហ៍" បទ​បុប្ផា​​ក្រពុំ" និង បទ"ស្នេហ៍​អូន​ជា​និច្ច" ដែល​ជា​បទ​ចម្រៀង​ធ្វើ​ឲ្យ​តារា​ចម្រៀង ខាន់ ជេមស៍ ល្បី​កាល​នៅ​ផលិតកម្ម Rock បាន​​ស្កាត់​មក​​ពី​ប្រទេស​កាណាដា ដើម្បី​និពន្ធ​បទ​ចម្រៀង ឲ្យ​​តារា​​ចម្រៀង​រូប​នេះ​ច្រៀង ដើម្បី​បំបែក​ភាព​ស្ងប់ស្ងាត់។

អ្នកនិពន្ធ​រូប​នោះ​​មាន​ឈ្មោះ​​ថា ឆាយ សាមេត ដែល​លោក​គឺ​ជា​អ្នក​និពន្ធ​​ទាំង​ទុក​ច្រៀង និង ទំនុក​ភ្លេង​ល្បី​មួយ​រូប និង​ជា​​អតីត​​ប្រធាន​គ្រប់គ្រង​ការ​ផលិត ប្រចាំ​ផលិតកម្ម​ Rock។ ខាន់ ជេមស៍ ប្រាប់​ថា អ្នកនិពន្ធ​ធ​រូប​នេះ គឺ​ជា​អ្នក​ដែល​ផ្ដួចផ្ដើម ធ្វើ​ឲ្យ​ Original song​ មុន​គេ ក្នុង​ផលិតកម្ម Rock ប៉ុន្តែ​គាត់​បាន​ទៅ​រស់​នៅ​ប្រទេស​កាណាដា​តាំង​ឆ្នាំ២០០៩ មក​ម្ល៉េះ ពោល​បន្ទាប់​ពី​ផលិតកម្ម Rock ប្រកាស​ផ្អាក​​ផលិត​បទ​ចម្រៀង​។​

ក្នុង​នាម​មេ ​និង​កូន​ចៅ ទោះបី​ជា អ្នកនិពន្ធ​រូប​នេះ​បាន​ទៅ​រស់​នៅ​កាណាដា​ក្ដី អ្នក​ទាំង​២​នៅ​តែ​មាន​ទំនាក់​ទំនង​គ្នា​ល្អ​ដដែល។ ខាន់ ជេមស៍ បាន​បន្ត​ឲ្យ​ដឹង​ថា ដោយ​ឃើញ​ទីផ្សារ​បទ​ចម្រៀង​​របស់​លោក ហាក់​ដូច​ជា​ស្ងប់ស្ងាត់​​មួយ​រយៈ​ផង​នោះ ថ្មីៗ​នេះ​អ្នកនិពន្ធ​ខាង​លើ​បាន​​សម្រេច​ជួយ​និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក​បាន​ចំនួន​៣បទ។

បទ​ចម្រៀង​ទាំង​៣បទ​នោះ​មាន ទី១បទ "ម្លិះ​រួត​ជាយ​ដែន" ​ជា​ចង្វាក់ bolarolobg ។ទី២បទ "អូន​រៀបការ​នឹង​គេ​ចោល​បង​ហើយ​"ជា​ចង្វាក់ slow និង​ទី៣បទ "ជីវិត​កម្មករ​អភ័ព្វ"ជា​ចង្វាក់ slow ដែរ។

បទ​ចម្រៀង​ទាំង​៣បទ​ខាង​លើ ខាង​ផលិតកម្ម​សាន់ដេ កំពុង​តែ​ថត ហើយ​គ្រោង​ចេញ​លក់ ដើម្បី​ស្វាគមន៍​ដើម​ឆ្នាំ២០១៨​តែ​ម្ដង។ តាម​រយៈ​ស្នាដៃ​បទ​ចម្រៀង​ដែល​បាន​រៀបរាប់​ខាង​លើ លោក​ជឿជាក់​ថានឹង​ជួយ​បំបែក​ភាព​ស្ងប់ស្ងាត់របស់​លោក​ជាក់​ជា​មិន​ខាន។ តាម​ការ​រៀបរាប់​របស់ ខាន់ ជេមស៍ អ្នកនិពន្ធ លោក ឆាយ សាមេត មិន​មាន​គម្រោងនិពន្ធ​​បទ​ចម្រៀង​​តែ ៣បទ​នេះ​ទេ អ្នក​និពន្ធ​រូប​នេះ​នឹង​បន្ត​និពន្ធ​បទ​ចម្រៀង​ឲ្យ​លោក​ច្រៀង​ជា​បន្តបន្ទាប់​ទៀត៕

អត្ថបទៈ ស៊ុនហួត