ទម្លាយតម្លៃច្រៀងនាយ ចឺម ក្រោយល្បីថាជំនួសតំណែង ខេមរៈ សិរីមន្ត នៅសាន់ដេ
- 2017-12-21 23:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាយតម្លៃច្រៀងនាយ ចឺម ក្រោយល្បីថាជំនួសតំណែង ខេមរៈ សិរីមន្ត នៅសាន់ដេ
ចន្លោះមិនឃើញ
យោងតាមប្រភពស្និទ្ធស្នាលមួយបានឲ្យដឹងថា នាយ ចឺម ចាប់ផ្ដើមឡើងតម្លៃខ្លួនខ្លួន ក្រោយលេចឮដំណឹងជំនួសតំណែង ខេមរៈ សិរីមន្ត នៅផលិតកម្មសាន់ដេ។
ទន្ទឹមនឹងការឡើងតម្លៃខ្លួននាយ ចឺម ប្រភពដដែលបានអះអាងថា ពីមុនឡើងច្រៀងតាមការប្រគំតន្ត្រីនៅទីក្រុងភ្នំពេញក្នុង១កម្មវិធី នាយទាមទារចន្លោះពី ៦០០ ទៅ ៧០០ ដុល្លារតែប៉ុណ្ណោះ ហើយនៅតាមខេត្តវិញគឺចាប់ពី ១ ០០០ ដុល្លារឡើង ទៅតាមតំបន់ជិត ឬឆ្ងាយ។
ប៉ុន្តែក្រោយពីឈប់កំប្លែងនៅទូរទស្សន៍ CTN ចុងឆ្នាំ២០១៧ នេះរួចមក ម្ចាស់បទ "រាត្រីឯកា" រូបនេះបានឡើងតម្លៃខ្លួនចាប់ពី ៩០០ ទៅ ១ ០០០ ដុល្លារ ច្រៀងនៅទីក្រុងភ្នំពេញ។ ដោយឡែកសម្រាប់ខេត្តវិញគឺ ១ ២០០ ទៅ ១ ៥០០ ដុល្លារ។
ប្រភពស្និទ្ធស្នាលបញ្ជាក់ថា៖" មូលហេតុដែលនាយ ចឺម គាត់ឡើងតម្លៃខ្លួន ដោយសារតែពេលនេះគាត់ផ្ដោតទៅលើតែបទចម្រៀងមួយមុខប៉ុណ្ណោះ ហេតុដូច្នេះឲ្យគាត់យកតម្លៃទីផ្សារដូចកាលលេងកំប្លែងផងច្រៀងផង គឺអត់កើតទេ"៕
ចុចអាន៖រឿងរ៉ាវពាក់ព័ន្ធ នាយ ចឺម
ចុចអាន៖ព័ត៌មានកំពុងផ្ទុះ អតីតពលករនៅកូរ៉េ ឡេង ណាវ៉ាត្រា ឡើងងារជា "ឧកញ៉ា"