តោះ! មកមើលពីរបៀប​ធ្វើ នំខ្មែរអង្គរ ដែលល្បីនៅខេត្តសៀមរាប

  • 2017-12-22 10:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃនេះក្រុមការងារ «ផ្លូវទៅស្រុកវគ្គ២» បាន​ទៅដល់ខេត្តសៀមរាប នឹងផ្ដិតរូបភាព​ពី​សង្វាក់ផលិតកម្ម នៃការ​ធ្វើនំខ្មែរអង្គរ នៃក្រុមហ៊ុន LM Lima Angkor Food Co.,LTD ដែល​គ្រប់គ្នា​ល្បី​ថា នំឆ្ងាញ់ និង​មាន​ការ​វេចខ្ចប់​ប្រកប​ដោយ​អនាម័យល្អ។ តោះ! ទៅមើល​ទាំង​អស់​គ្នា​ពីដំណើរ​ការ​នៃការ​ធ្វើ​នំខ្មែរ​អង្គរ​មួយ​នេះ ដូចខាងក្រោម៖

១. លោក​ស្រី លឹម លីម៉ា អាយុ​៣៩​ឆ្នាំ ស្ថាបនិក​និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន LM Lima Angkor Food Co LTD.។ លោក​ស្រី លីម៉ា និង​ស្វាមី បាន​ចាប់​ដៃ​គ្នា​កសាង​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ក្នុង​ខេត្ត​សៀមរាប ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០០៨​មក​ម្ល៉េះ។

២. ករ​លាយ​ម្សៅ​ជាមួយ​គ្រឿង​ផ្សំ​ច្រើន​មុខ គឺ​ជា​ដំណាក់​កាល​ដំបូង​និង​សំខាន់​បំផុត​នៃ​ការ​ផលិត​នំ Cookies នៅ​ក្នុង​ក្រុមហ៊ុន LM Lima Angkor Food​។ នៅ​ក្នុង​រូបភាព​នេះ កម្មករ​កំពុង​តែ​វាយ​ប៊ឺរ ហើយ​ត្រៀម​នឹង​ចាក់​ម្សៅ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​។

៣. បន្ទាប់​ពី​ផ្សំ​គ្រឿង​រួច​ស្រេច​ហើយ ល្បាយ​ម្សៅ​នំ Cookies ត្រូវ​បាន​កម្មករ​យក​ទៅ​ចាក់​ចូល​ពុម្ព​ជា​រាង​ផ្សេង​ៗ មុន​នឹង​ដាក់​ដុត​នៅ​ក្នុង​ឡ​ក្នុង​រយៈ​ពេល​កំណត់​មួយ​សម​ស្រប​តាម​ប្រភេទ​នំ​។ បន្ទាប់​មក​ទើប​កម្មករ​យក​នំ​ដែល​ឆ្អិន​ហើយ បញ្ជូន​ទៅ​កន្លែង​វេច​ខ្ចប់​។

៤. ការ​វេច​ខ្ចប់​នំ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ដែល​នំ​ត្រជាក់​។ កម្មករ​ច្រក​នំ​ចូល​ទៅ​ក្នុង​ស្បោង​ផ្លាស្ទិក​ដែល​ស្អាត​មាន​អនាម័យ​ខ្ពស់​ទៅ​តាម​ប្រភេទ​របស់​នំ​។

៥. នំ Cookies ប្រភេទ​ខ្លះ​ត្រូវ​បាន​វេច​ខ្ចប់​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​ដើម្បី​សន្សំ​សំចៃ​ពេល​វេលា និង​រក្សា​គុណភាព​នំ​ឲ្យ​បាន​យូរ​។

៦. ក្រុមហ៊ុន LM Lima Angkor Food ផលិត​នំ Cookies ច្រើន​រស​ជាតិ ស្រា ដំណាប់​ផ្លែ​ឈើ និង​ស្ករ​សូកូឡា​ជាដើម​។

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

រូបថត៖ Shot on Canon