កំពូល​​​តារា​បង្ហាញ​​ម៉ូដ​​កម្ពុជា​

  • 2014-11-12 13:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ថានីយ​ទូរទស្សន៍ ​MyTVរៀបចំ​​ការ​ប្រកួត​​​ជា​​អន្តរជាតិ​​លើក​​ដំបូង​​បង្អស់​​សម្រាប់​​នារី​វ័យ​​ក្មេង​​​​ទូទាំង​ប្រទេស​​កម្ពុជា​ដែល​​មាន​​ក្ដី​សុបិន​​ចង់​ក្លាយ​​ជា​​កំពូល​​តារា​បង្ហាញ​​ម៉ូដ​ដើម្បី​ប្រកួត​ប្រជែង​​​​ដណ្ដើម​​ពាន​រង្វាន់​​​ដ៏​​មាន​​កិត្យានុភាព​​ជា​​“កំពូល​តារា​​បង្ហាញ​ម៉ូដ​​កម្ពុជា”។

 

បេក្ខនារី​​រាប់​ពាន់​​នាក់​​អាយុ​​ចន្លោះ​ពី១៨ ឆ្នាំ ដល់២៧ឆ្នាំ​​​​ ​និង​​កម្ពស់​​ចាប់​ពី​ ១,៦៥ម៉ែត្រ​ ឡើង​​ទៅ​មក​​ពី​ទូទាំង​​ប្រទេស​ ​ដែល​​ដាក់​ពាក្យ​​សុំ​ចូលរួម​​ប្រកួត​​ពី​​ខែ​កុម្ភៈ​ដល់​ខែ​​មិថុនា  ឆ្នាំ​២០១៤ ​ហើយ​​ក្នុង​​ចំណោម​​រាប់​រយ​​នាក់​នេះ​មាន​​តែ​​បេក្ខនារី​​ដែល​​មាន​​សំណាង​ ​និង​​សក្ដានុពល ៣៥​នាក់​ ​ប៉ុណ្ណោះ​ដែល​​ត្រូវ​​បាន​​ជ្រើសរើស​​​មក​ប្រកួត​នៅ​វគ្គជម្រុះ​រយៈពេល​២ថ្ងៃ ​គឺ​ថ្ងៃ​ទី១៤-​១៥ ​ខែ​មិថុនាឆ្នាំ​២០១៤​នៅ​​ឯ​​សណ្ឋាគារ​​ កាំបូឌីយ៉ាណា ​ដើម្បី​​ជ្រើសរើស​​យក​​តែ ​១៥នាក់​សម្រាប់​​ការ​ប្រកួត​​នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​នៅ​ទី​បញ្ចប់​នៃ​​ការ​ប្រកួត​ជយលាភី​​តែ​​មួយ​​រូប​គត់​ដែល​​នឹង​​ទទួល​​បាន​​ពានរង្វាន់​អម​ដោយ​​ប្រាក់​​រង្វាន់​​សរុប ​២០.០០០​​ដុល្លារ​អាមេរិក ​និង​​ឱកាស​​អាជីព​​ដ៏​មាន​អនាគត​​នៅ​ក្នុង​​វិស័យ​​បង្ហាញ​ម៉ូដ​នេះ។

 

កម្មវិធី​ប្រឡង​​ជ្រើសរើស​​កំពូល​តារា​​បង្ហាញ​ម៉ូដ​ ដែល​​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍​ម៉ាយធីវី​ដែល​​មាន​​អ្នក​នាង​ យុគ ចិន្ដា ​ជា​​​ពិធីការិនី​​ដ៏​ល្បីល្បាញ​​របស់​​កម្ពុជា​តាម​ដាន​​ជីវិត​​របស់​​បេក្ខនារី​​ទាំង​១៥រូប ​ដែល​​រស់​នៅ​​​ក្នុង​ផ្ទះ​របស់​កម្មវិធី ”កំពូល​តារា​បង្ហាញ​ម៉ូត​កម្ពុជា” ក្នុង​​​រយៈពេល ​១៦សប្ដាហ៍ ​ខណៈ​ដែល​​ពួកគេ​​នឹង​​ត្រូវ​​ប្រែ​ក្លាយ​​​ខ្លួន​​​ពី​​​នារី​ដែល​មាន​រូប​​សម្ផស្ស​ស្អាត​ធម្មតា​ទៅ​​ជា​តារា​​បង្ហាញ​ម៉ូដ​អាជីព​តាមរយៈ​​ការ​អនុវត្ត​កិច្ច​ការ​និង​​លំហាត់​​បង្ហាញ​ម៉ូដ​​ជា​ច្រើន។

 

កម្មវិធី​នេះ​បង្ហាញ​ជូន​នូវ​ឈុត​នានា​នៃ​ការ​បង្ហាត់​​បង្រៀន​ការ​ដើរ​បង្ហាញ​ម៉ូដនិង​ជំនាញ​ទាន់​សម័យ​ដែល​​ចែក​រំលែក​​ដោយ​​អ្នក​ជំនាញនិង​តារា​ជើង​ចាស់ខណៈ​ដែល​តារា​បង្ហាញ​ម៉ូដ​នឹង​ត្រូវ​ធ្វើ​តេស្ត​​តាមរយៈ​​លំហាត់​​ដ៏​​​លំបាកៗដើម្បី​​ឈ្នះ​រង្វាន់​​​ប្រចាំ​សប្ដាហ៍។បន្ទាប់​មក​បេក្ខនារី​ត្រូវ​ថតរូបភាពឬ​ថត​ស្ពត​ពាណិជ្ជកម្ម​ទូរទស្សន៍​ដោយ​ផ្អែក​លើ​ប្រធានបទ​និង​គោល​គំនិត​ច្នៃ​ប្រឌិត​ប្លែកៗហើយ​រៀង​រាល់​សប្ដាហ៍​នីមួយៗបេក្ខនារី​មួយ​រូប​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​កម្មវិធីដោយ​អាស្រ័យ​លើ​​គុណភាព​រូបថតនិង​ការ​អនុវត្ត​ទូទៅ​របស់​ខ្លួន។

 

បេក្ខភាព ​​១៥នាក់​សម្រាប់​​ការ​ប្រកួត​​​នៅ​​​វគ្គ​ផ្ដាច់​ព្រ័ត្រ

 

ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​វិស័យ​បង្ហាញ​ម៉ូដ​នៅ​កម្ពុជានិង​លើក​កម្ពស់​ចំណេះ​ដឹងនិង​ជំនាញ​ទាក់ទង​នឹង​ម៉ូដ​ទាន់​សម័យរបស់​ទាំង​បេក្ខនារីនិង​ទាំង​អ្នក​ទស្សនាកម្មវិធី​នេះ​នឹង​ត្រូវ​ថត​នៅ​ទីតាំង​​ខុសៗ​គ្នា​នៅ​ទូទាំង​ប្រទេស​កម្ពុជា។ជាមួយ​គ្នា​នេះ​ដែរដើម្បី​ត្រៀម​លក្ខណៈ​បេក្ខនារី​សម្រាប់​ការ​ដើរ​បង្ហាញ​ម៉ូដ​លើ​ឆាក​អន្តរជាតិបេក្ខនារី​ឆ្នើម​មួយ​ចំនួន​នឹង​មាន​ឱកាស​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​​ដើម្បី​បន្ត​ការ​ប្រកួត​បង្ហាញ​ម៉ូដ​ ផង​ដែរ។កម្មវិធី​នេះចាប់​ផ្ដើម​ថត​នៅ​ខែ​មិថុនាឆ្នាំ​២០១៤ហើយ​នឹង​ត្រូវ​ចាក់​ផ្សាយ​ចាប់​ពី​ថ្ងៃសុក្រទី១៤ខែ​វិច្ឆិកាឆ្នាំ​២០១៤​នេះ​ត​ទៅនៅ​លើ​កញ្ចក់​ទូរទស្សន៍ MyTV។

 

លោកលីអុងម៉ារឌីសហផលិតករនៃកម្មវិធីនិយាយ​អំពី​ការ​ប្រលង​នេះ​ថាមិន​មែន​សម្រាប់​តែ​តារា​បង្ហាញ​ម៉ូដ​ប៉ុណ្ណោះ​នោះ​ទេ។ ​បេក្ខនារី​ទាំង​អស់​ ​នឹង​ទទួល​​បាន​អាជីព​ផ្សេងៗ​ដែល​មាន​សក្ដានុពលនៅ​ចុង​បញ្ចប់នៃកម្មវិធី។

 

 

គណៈមេប្រយោគដែល​រួម​មានពិធីករ​ យុគចិន្ដា, អ្នក​រចនា​ម៉ូដ​ទាន់​សម័យ​អន្តរជាតិហ៊ូររ៉េមី, តារា​​បង្ហាញ​ម៉ូដ​​ដ៏​ល្បី​របស់​កម្ពុជា គួយ ​ច័ន្ទដានិច, និង​​អ្នក​ថតរូប​បង្ហាញ​​ម៉ូដ​​និង​​អ្នក​ដឹកនាំ​ការ​សម្ដែង​លោក​ចែម វុឌ្ឍសុវិន្ទ ​នឹង​កំណត់​​ថា​​តើ​បេក្ខ​នារី​ណា​ដែល​ត្រូវ​បន្ត​នៅ​ និង​បេក្ខនារី​ណា​ដែល​ត្រូវ​ចាក​ចេញ​ពី​ការ​ប្រលង។

 

លោកចែម វុឌ្ឍសុវិន្ទ  មាន​ប្រសាសន៍​ថា“ការ​ប្រលង​ជ្រើស​រើស​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​នេះនឹង​​ផ្ដល់​ឱកាស​ឲ្យ​បេក្ខនារី​ប្រលង​បាន​ឃើញ​ពី​វិស័យ​បង្ហាញ​ម៉ូដ​ដែល​មាន​ស្តង់ដារ​ខ្ពស់​ពិត​ប្រាកដ​ ហើយខ្ញុំ​ជឿជាក់​ថាបេក្ខនារី​យើង​នឹង​មាន​ភាព​ចាស់ទុំ​ក្នុង​អាជីព​បង្ហាញ​ម៉ូដ​នេះតាម​រយៈ​ការ​បង្ហាត់​បង្រៀន​ទាំង​ឡាយដែល​ពួកគេ​នឹង​ចូលរួម។ហើយ​រូប​ខ្ញុំ​ផ្ទាល់ដែល​ជា​អ្នក​ថតរូប​ការ​បង្ហាញ​ម៉ូដនិង​គណៈមេប្រយោគ​ដទៃ​ទៀត​ដែល​មាន​បទ​ពិសោធន៍​​ធ្វើការជាមួយ​តារា​បង្ហាញ​ម៉ូដជាតិនិង​អន្តរជាតិ​នឹង​ផ្ដល់​មតិ​រិះគន់​ស្ថាបនា​និង​ដំបូន្មាន​ដើម្បី​ធ្វើ​ឲ្យ​​បេក្ខនារី​ទាំង​អស់ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​អាជីព​​ដែល​មានជោគជ័យ​ទៅ​ថ្ងៃ​មុខទោះបី​ពួកគេ​ឈ្នះឬ​មិន​ឈ្នះ​នៅ​ក្នុង​ការ​ប្រលង​នេះ​ក្ដី”។

 

កម្មវិធី​ប្រលង​ជ្រើសរើស​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជាយកលំនាំ​តាម​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូដ​អាមេរិកដែល​ទទួល​ជោគជ័យ​នៅ​លើ​ពិភពលោកនិង​ដែល​ចាក់​ផ្សាយ​នៅ​ក្នុង​ជាង២០ប្រទេស​ ជុំវិញ​ពិភព​លោក។កម្មវិធី​កំពូលតារាបង្ហាញម៉ូតនេះផលិត​ដោយ​ពិធីការិនីនិង​អតីត​កំពូល​តារា​បង្ហាញ​ម៉ូដសហរដ្ឋអាមេរិច Tyra Banks៕

 

សម្រាប់​ព័ត៌មាន​បន្ថែមសូម​ទាក់ទង៖ លោក​ លីអុងម៉ារឌី ផលិតករ-សហផលិតករកម្មវិធី“តារាបង្ហាញម៉ូតកម្ពុជា” ទំនាក់ទំនង:០១២​​ ៣៦០៣៣០ អ៊ីម៉ែល:lyonzemardy@ctn.com.kh

 

អត្ថបទ៖ ពាណិជ្ជកម្ម