Tango និង ARCore កំពុង​ប្រជែង​​គ្នា​អភិវឌ្ឍ​បច្ចេកវិទ្យា AR លើ Android

  • 2017-12-22 03:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកាស​គម្រោង Tango អាច​ប្រើប្រាស់​បាន​ទូទៅ​ប៉ុន្មាន​សប្តាហ៍ ក្រុមហ៊ុន Google បាន​បង្ហាញ ARCore ជា Platform សម្រាប់​បង្កើត​កម្មវិធី​លក្ខណៈ AR។ ការ​ប្រកាស​របស់ Google ធ្វើ​ឡើង​ក្រោយ Apple ចេញ​នូវ ARKit របស់​ខ្លួន ដែល​ផ្តល់​នូវ AR ទៅ Apple device រាប់​លាន​គ្រឿង​តាម​កំណែទម្រង់​កម្មវិធី (Software update) ដោយ​ផ្តល់​ជម្រើស​ច្រើន​សម្រាប់ Developer ក្នុង​ការ​ដំណើរការ​កម្មវិធី​លើ​នោះ​។

បច្ចុប្បន្ន មាន Device តែ​ពីរ​ប៉ុណ្ណោះ​ប្រើ Tango រួមមាន Lenovo Phab 2 Pro និង Asus Zenfone AR ដែល​បាន​ពង្រឹង​សមត្ថភាព​លើ​កម្មវិធី​លក្ខណៈ AR ជាមួយ Hardware បន្ថែម​រួមមាន Barometer, កាមេរ៉ា Motion-tracking និង​កាមេរ៉ា Infrared depth-sensing។ ARCore នឹង​ដំណើរការ​លើ​ទូរស័ព្ទ​ប្រើ Android ជាច្រើន ដោយ​មិន​តម្រូវ Hardware បន្ថែម​នោះ​ទេ​។

Tango មាន​សមត្ថភាព​ច្រើន​ដោយ​មាន​តាំង​ពី ២០១៤ តែ​ចំនួន​កម្មវិធី AR លើ Device នៅ​មាន​កម្រិត​។ ដោយ​វត្តមាន ARCore ត្បិត​ក្នុង​ជំនាន់ Beta ក្រុមហ៊ុន​ Google បាន​សម្រេច​ចិត្ត​បិទ Tango ត្រឹម​ថ្ងៃ​ទី ១ ខែមីនា ឆ្នាំ ២០១៨។

ចុះ​បច្ចេកវិទ្យា​ទាំង​ពីរ​នេះ​ខុសគ្នា​ដូចម្តេច​?

Hardware បាន​សម្រាំង​ក្នុង​ការ​ប្រើ Tango ធ្វើ​ឲ្យ​វា​មាន​ល្បឿន​លឿន និង​មាន​ភាព​ត្រឹមត្រូវ​ជាង ARCore។ ជំនួស​ឲ្យ​មុខងារ​តាមដាន​ក្នុង​វីដេអូ​ដែល ARCore និង ARKit ធ្វើ​នោះ Tango ប្រើ Hardware របស់​ខ្លួន​ដើម្បី Compile ផែនទី​លក្ខណៈ 3D នៃ​តំបន់​ដែល​បាន​រចនា​រួច (អាច​ឲ្យ​អ្នក​ដាក់​ធាតុ​អ្វី​មួយ​ក្នុង​លំហ​)។ 

ARCore និង ARKit ដំណើរការ​បាន​ល្អ​លើ​ផ្ទៃ​រាប​ស្មើ ដូចជា​តុ​ជាដើម ហើយ Tango អាច​ដំណើរការ​បាន​ល្អ​លើ​ផ្ទៃ​ផ្សេងៗ ដូចជា​ក្នុង​បន្ទប់ និង​អាគារ​។  ថ្វី​បើ Tango មាន​ប្រព័ន្ធ​ល្អ​ប្រសើរ​ជាង ARCore ខណៈ​កម្មវិធី​លក្ខណៈ Augmented reality ថ្មីៗ​នឹង​អាច​នាំ​បច្ចេកវិទ្យា AR ទៅ​កាន់ Device ជាច្រើន។ ក្រុមហ៊ុន Google ទទួល​ចំណេះដឹង​បាន​ច្រើន​ពី Tango ហើយ​ប្រើ​ចំណេះដឹង​នោះ​ដើម្បី​ពង្រឹង​សមត្ថភាព ARCore តែ​ស្ថិត​នៅ​ក្នុង​ជំនាន់ Beta៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន