Low-pass filter អាច​ជួយ​អ្វី​បាន​ខ្លះ​លើ Sensor កាមេរ៉ា?

  • 2017-12-21 01:45:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Low-pass filter មាន​ការ​ប្រើប្រាស់​លើ​ Sensor កាមេរ៉ា​ជា​យូរ​ណាស់​មក​ហើយ ដើម្បី​ការពារ​ដល់ Effect លក្ខណៈ Moiré ពេល​អ្នក​ថតរូប Subject មាន​រូប​ក្បាច់ ឬ​បន្ទាត់​ជា​ក្រឡា​។ អ្នក​ប្រហែល​ជា​ធ្លាប់​ឃើញ​លើ​ទូរទស្សន៍​ចាស់ ពេល​ពិធីករ​ពាក់​អាវ​ក្រឡា​ការ៉ូ ដោយ​បន្ទាត់​បញ្ឈរ ឬ​ផ្តេក​ទាំង​នោះ​ប៉ះ​ទង្គិច​ទៅ​នឹង​សំណុំ​ចតុកោណ​នៃ​រូបភាព​លើ Sensor កាមេរ៉ា​។ 

បច្ចុប្បន្ន Sensor មាន​កម្រិត Resolution ខ្ពស់ ដូច្នេះ​វា​ត្រូវការ​រូបភាព​មាន​ក្បាច់​បង្ហាញ​ច្រើន​ក្នុង​ការ​ផលិត Effect លក្ខណៈ Moiré តែ​តាម​ទ្រឹស្ដី​វា​នៅ​តែ​កើតឡើង​ពេល​អ្នក​ថត​ក្រណាត់​ត្បាញ ឬ​រូបភាព​មាន​ក្រឡា​ជា​ចតុកោណ​។

បញ្ហា​កើត​មាន​មិន​ត្រឹម​លើ​រូបភាព​មាន​ក្រឡា​ការ៉ូ​នោះ​ទេ សំណុំ​ពណ៌​ផ្សេងៗ​ដែល​ដាក់​ពី​លើ​រូបភាព​ដើម្បី​ផលិត​រូបភាព​មាន​ពណ៌​ពេញលេញ​ក៏​មាន​បញ្ហា​ផង​ដែរ​។  សំណុំ​ពណ៌​ឆ្លាស​គ្នា ជាមួយ​នឹង​រូបភាព​មាន​ក្រឡា​មាន​ពណ៌បៃតង ពណ៌ក្រហម និង​ពណ៌ខៀវ  អាច​ធ្វើ​ឲ្យ​ពណ៌​ឆ្លង​គ្នា​។ 

Low-pass filter ធ្វើ​អ្វី​បាន​

Low-pass filter អាច​ឲ្យ​ប្រេកង់​កម្រិត​ទាប​ឆ្លង​កាត់​តាមរយៈ​ភាព​លម្អិត (គ្រាប់​តូចៗ) តែ​រារាំង​ដល់​ប្រេកង់​កម្រិត​ខ្ពស់ (គ្រាប់​តូចៗ​ល្អិត​)។ ជា​សង្ខេប Low-pass filter ធ្វើ​ឲ្យ​ព្រាល​ភាព​លម្អិត​កម្រិត Pixel ដើម្បី​កាត់បន្ថយ ឬ​រារាំង Effect លក្ខណៈ​ Moiré ហើយ​ការ​ធ្វើ​ឲ្យ​លក្ខណៈ​ស្រទន់​ស្រាល​អាច​កែ​បាន​ជាមួយ​ការ​ធ្វើ​ឲ្យ​រូបភាព​ច្បាស់​បន្ថែម​ពេល​ក្រោយ​។ 

អស់​រយៈពេល​ជា​យូរ Low-pass filters ជា​ផ្នែក​ចាំបាច់​មួយ​នៃ​ការ​រចនា Sensor ប៉ុន្តែ Nikon បាន​ចាប់ផ្តើម​ចេញ​កាមេរ៉ា​ដូចជា D7100 និង D800E ដោយ​មិន​មាន Low-pass filter។ Nikon បង្ហាញ​ថា​លក្ខណៈ Pixel នៃ Sensor កម្រិត Resolution ខ្ពស់​ថ្មី​បំផុត​ពុំ​មាន​បញ្ហា​អ្វី​នោះ​ទេ​ជាមួយ​នឹង Effect លក្ខណៈ Moiré។

ដូច្នេះ​ប្រហែល​ជា​មិន​ត្រូវការ Low-pass filter ទៀត​ទេ​

ទាំង​នោះ​មិនមែន​បាន​ន័យ​ថា Moiré មិន​អាច​កើត​មាន​នោះ​ទេ​។​ កម្មវិធី​មួយ​ចំនួន​មាន​ជម្រើស​ក្នុង​ការ​ជួសជុល​សម្រាប់​រូបភាព​បង្ហាញ Effect បែប​នោះ ហើយ​កាមេរ៉ា Pentax មាន​នូវ Anti-aliasing filter simulator។ Pentax DSLR sensor មិន​មាន​ Low-pass filter តែ​អាច​ ប្រើ​នូវ​ប្រព័ន្ធ Sensor-shift Shake Reduction ដើម្បី​ប្រើប្រាស់​លើ​ចលនា Sensor មាន​ប្រេកង់​ខ្ពស់​ដ៏​តូច កំឡុង​ពេល Exposure ក្នុង​ការ​ក្លែង​ជា Effect នៃ Low-pass filter។ ពេល Nikon ចេញ D800 វា​មាន Low-pass filter ពីលើ Sensor តែ Nikon ក៏​ចេញ​នូវ D800E ដោយ​គ្មាន Filter។ Canon ផ្តល់​នូវ​ពីរ​ជំនាន់​នៃ EOS 5DS ដោយ​ម៉ូដែល​ធម្មតា​មាន Low-pass filter ពី​លើ Sensor ខណៈ EOS 5DS R មាន Low-pass cancellation filter។ Foveon sensor របស់ Sigma  ប្រហែល​ផលិត​រូបភាព​កម្រិត Resolution ទាប​ជាង​កាមេរ៉ា​ធម្មតា តែ​គ្មាន​សំណុំ Filter ពណ៌​លើ Sensor ហើយ​ក៏​មិន​ត្រូវការ Low-pass filter ផង​ដែរ​។ Fujifilm មិន​ប្រើប្រាស់ Low-pass filters សម្រាប់ Sensor X-Trans ដោយ​អះអាង​ថា X-Trans រចនា​ឡើង​ដោយ​មាន​សំណុំ Filter ពណ៌​មួយ (Unique) អាច​កាត់បន្ថយ​ហានិភ័យ​នៃ Effect របស់ Moiré៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន