សម្ភារៈ​ទាំង​នេះ អាច​ជា​របស់​ដែល​អ្នក​ថត​រូប​​ត្រូវការ​​បំផុត

  • 2017-12-20 03:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ទីផ្សារ​មាន​ផលិតផល​ជាច្រើន​ទាក់ទង​នឹង​ការ​ថតរូប ដែល​អ្នក​ប្រហែល​ជា​ចំណាយ​លុយ​មិន​តិច​នោះ​ទេ​ក្នុង​ការ​វិនិយោគ​សម្រាប់​ប្រើប្រាស់​ទូទៅ និង​ក្នុង​អាជីព​ការងារ​។ អ្នក​អាច​ពិនិត្យ​មើល​ឧបករណ៍​ទាក់ទង​នឹង​ការ​ថតរូប​ខាងក្រោម ជា​យោបល់​សម្រាប់​ការ​ជ្រើសរើស ឬ​គ្រាន់​ជា​ចំណេះដឹង​មួយ​ផ្នែក​។ 

១. Hasselblad H6D-100c

បច្ចុប្បន្ន CMOS sensor ទំហំ 100MP ជា​កម្រិត​គុណភាព​ខ្ពស់​បំផុត​កាមេរ៉ា​មាន​លើ​ទីផ្សារ​។ កាមេរ៉ា​ប្រភេទ H6D ប្រើ​ពណ៌ 16-bit មាន​នូវ​កម្រិត Dynamic range 15 stops និង​ប្រើ Sensor ទំហំ 100MP ដែល​អាច​ថត​បាន​យ៉ាង​ល្អ​។

កាមេរ៉ា​មាន Card slots ពីរ​អាច​ប្រើ​បាន​ជាមួយ CFast ផ្តល់​ផល​ល្អ​ដោយសារ​មាន​ល្បឿន​ខ្ពស់​ក្នុង​ការ​បញ្ជូទិន្នន័យ ដែល​ត្រូវ​ការ​ពេល​ថត​កម្រិត UHD។ 

២. Gitzo Tripod

ដូច​ទៅ​នឹង​រថយន្ត​ស៊េរី​ទំនើប​កម្រិត​ខ្ពស់​ដែរ Gitzo tripod មាន​តែ​ចំនួន ១,៩១៧ គ្រឿង​តែ​ប៉ុណ្ណោះ​។ វា​មាន​ពណ៌​ខ្មៅ និង​ពណ៌​ស្រដៀង​ពណ៌​ទឹក​ប្រាក់​ ព្រម​ទាំង​រចនា​ជើង​ទម្រង​ពី​សរសែ​កាបូន​សម្រាប់​ភាព​រឹងមាំ និង​កាត់បន្ថយ​ទម្ងន់ ក៏​ដូចជា​ជើង​ភ្ជាប់​កាមេរ៉ា​នៅ​កណ្តាល​ថ្មី ដែល​ល្អ​សម្រាប់​យក​ប្រើ​ពេល​ដំណើរ​កម្សាន្ត។

៣. Leica Q

កាមេរ៉ា Leica លក្ខណៈ​ធម្មតា​មាន​តម្លៃ​ស្ទើរ​តែ​ដូច​ទៅ​នឹង DSLRs ពី​ក្រុមហ៊ុន​ផលិត​ធំ​មួយ​របស់​ជប៉ុន​។ Leica Q មាន​រូបរាង​ទាន់​សម័យ, លក្ខណៈ Full-frame, CMOS sensor ទំហំ 24MP ដែល​បាន​ក្រិត​តាម​ខ្នាត​ច្បាស់លាស់​សម្រាប់ Lens របស់​វា​ស្ទើរ​តែ​ស្មើ​ទៅ​នឹង  Leica Summilux 28mm f/1.7។ ​វា​មាន​កម្រិត iOS ដល់​ទៅ ៥០,០០០ និង​មាន Autofocus ចាប់​បាន​ល្អ​។ 

៤. DJI Inspire 2 ជាមួយ​នឹង​កាមេរ៉ា X5S

DJI មាន​មុខងារ​ប្រើប្រាស់​កម្រិត​គុណភាព​លក្ខណៈ​អាជីព​ជាច្រើន​។ វា​មាន​ថ្ម​ពីរ​មាន​សមត្ថភាព​ផ្តល់​ល្បឿន​ដល់​ទៅ 58mph និង​អាច​ហោះហើរ​ដល់​ទៅ ២៧នាទី​។ ម្យ៉ាង​ទៀត វា​ក៏​មាន Infrared sensor និង បច្ចេកវិទ្យា​ត្រួត​ពិនិត្យ​ការ​ប៉ះ​ទង្គិច ដើម្បី​ធានា​ដល់​ការ​ថត​មិន​មាន​ការ​រំខាន​ដោយ​ឧបហេតុ​ផ្សេងៗ​។ លើស​ពី​នេះ​វា​មាន​មុខងារ Intelligent flight mode, Object-tracking mode និង​មុខងារ​ឆ្លាត​វៃ​ក្នុង​ការ​ហោះ​វិល​មក​ផ្ទះ​វិញ​។ 

៥. Zeiss Otus 55mm f/1.4

Lens នេះ​ត្រូវ​បាន​រចនា​ផ្តល់​នូវ​គុណភាព​មួយ​សម្រាប់​កាមេរ៉ា​កម្រិត​មធ្យម ទៅ​កាន់​កាមេរ៉ា DSLR របស់ Canon និង Nikon។​ ដោយសារ Aperture ល្បឿន​លឿន​ធំ​បំផុត f/1.4 មាន​ន័យ​ថា​ការ​ថត​លក្ខណៈ Bokeh នឹង​មើល​ទៅ​ល្អ​ប្រសើរ​។ យ៉ាង​ណា​មិញ Lens នេះ​ពុំ​មាន​នូវ​មុខងារ​ទប់​លំនឹង ឬ Autofocus នោះ​ទេ ហើយ​ប្រសិនបើ​អ្នក​ចង់​បាន​មុខងារ​ទាំង​នេះ​អាច​ចំណាយ​លុយ​លើ Lens ផ្សេង​បាន​។ 

៦. Red Weapon Monstro

Buttery-smooth កម្រិត​ច្បាស់​ភាគច្រើន​ត្រូវ​បាន​ថត​លើ កាមេរ៉ា Red និង Weapon 8K។ ជម្រើស​សម្រាប់ Monstro 8K VV sensor ថ្មី​មាន​សមត្ថភាព​ថតរូប​លក្ខណៈ Motion និង​ធម្មតា​ក្នុង​កម្រិត 8K 2.4:1 ដល់​ទៅ 75 Frames ក្នុង​មួយ​វិនាទី ឬ 8K Full Format នៅ 60 Frames ក្នុង​មួយ​វិនាទី​។ មួយវិញទៀត វា​មាន​អត្រា​ល្បឿន​ទិន្នន័យ​លឿន​ដល់​ទៅ 300MB ក្នុង​មួយ​វិនាទី, មាន​កម្រិត Resolution 8K ទំហំ Sensor 35.4MP និង Dynamic range 17+ stops។

៧. Compagnon Weekender

វា​ជា​ប្រភេទ​កាតាប​សម្រាប់​ដាក់​នូវ​សម្ភារៈ​ថតរូប​ងាយស្រួល​យក​ទៅ​គ្រប់​ទីកន្លែង​។ អ្នក​អាច​ដាក់​នូវ​តួ​កាមេរ៉ា DSLR ប្រភេទ Full frame ពីរ ទៅ​បី និង Lens ពីរ ទៅ​បួន​អាស្រ័យ​លើ​ទំហំ​។

៨. Canon imagePROGRAF iPF5100

ជា​ម៉ាស៊ីន​ផ្ដិត​រូបភាព​ប្រើ​ក្នុង​ផ្ទះ ផ្តល់​នូវ​ពណ៌​បាន​ច្បាស់​ល្អ ហើយ​សម្រាប់ Plugin លើ Photoshop អាច​ឲ្យ​អ្នក Export រូបភាព​ប្រភេទ RGB 16-bit ដោយ​ផ្ទាល់​ទៅ​កាន់ Printer។

៩. Rotolight Anova Pro 2

អ្នក​អាច​បំភ្លេច​នូវ Flashgun បាន​ដោយ​មាន Anova PRO 2 ពី Rotolight ជា​ទម្រង់​មួយ​នៃ LED studio និង​ពន្លឺ​ខាងក្នុង​ដែល​ក៏​រួម​បញ្ចូល​ទាំង HSS flash ផង​ដែរ​។ វា​មាន​កម្រិត​ពន្លឺ​ដល់​ទៅ​ 10,700 lux ដោយ​ប្រើ​ថាមពល 72W។ Anova Pro 2 ផ្តល់​នូវ​ពណ៌​ស្រទន់​ស្អាត​ល្អ​មួយ ហើយ​ក៏​ផ្តល់​នូវ High-Speed Sync (HSS) flash ដែល​អាច​ឲ្យ​អ្នក​ប្រើ Shutter speed ដល់​ទៅ 1/8000 sec៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ប៊ុនធឿន