ដំណឹងល្អ! Ronaldo ត្រលប់ចូលហាត់វិញ ក្រោយលេចឭមិនបានលេង Clasico
- 2017-12-22 02:01:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! Ronaldo ត្រលប់ចូលហាត់វិញ ក្រោយលេចឭមិនបានលេង Clasico
ចន្លោះមិនឃើញ
កាលពីម្សិលមិញមានព័ត៌មានលេចឭថា Cristiano Ronaldo អាចនឹងអវត្តមានក្នុងជំនួបធំ Clasico បន្ទាប់ពីមិនបានមកហ្វឹកហាត់ជាមួយមិត្តរួមក្រុម ដោយសាររបួសកំភួនជើង ប៉ុន្តែនៅព្រឹកថ្ងៃសុក្រនេះកីឡាករសំខាន់របស់ Madrid រូបនេះនឹងត្រលប់ចូលហាត់វិញធម្មតា។
ភាពព្រួយបារម្ភរបស់ក្លឹប Real Madridបានកើតមានឡើងចំពោះអាការៈ ជំងឺកីឡាករព័រទុយហ្គាល់នៅប៉ុន្មានថ្ងៃនេះ។ យ៉ាងណាក្ដី ភាពបារម្ភនៃអវត្តមានរបស់ Ronaldo នៅការប្រកួតថ្ងៃសៅរ៍នេះបានរលាយទៅវិញ ដោយសារគេបានមករួមក្រុមវិញ។
ក្នុងការប្រកួតដ៏ធំដែលមនុស្សរាប់លាននាក់កំពុងរងចាំទស្សនា ការប្រកួត Real Madrid ស្វាគមន៍ Barcelona នៅថ្ងៃសៅរ៍ ស្អែកនេះ ក្រុមលោក Zinedine Zidane មិនមានការព្រួយពីបញ្ហារបួសរបស់កីឡាករឡើង។ ការខកខានមិនបានហាត់ជាមួយមិត្តរួមក្រុមប៉ុន្មានថ្ងៃនេះ Ronaldo មិនបានសម្រាកសុទ្ធ គេបានហាត់ម្នាក់ឯងតិចៗ ដើម្បីឲ្យដឹងថា រាងកាយរបស់ខ្លួនពេញលេញអាចហ្វឹកហាត់ពេញឬក៏អត់៕
ចុចអាន៖