មកដឹង ប្រពៃណីបុណ្យ Christmas ចម្លែកបំផុតទាំង ៦ ជុំវិញពិភពលោក

  • 2017-12-22 08:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​គ្រប់​រូប​មាន​វិធី​ផ្សេង​ៗ​គ្នា​ដើម្បី​អបអរ​សាទរ​ពិធី​បុណ្យ Christmas ជា​រៀង​រាល់ឆ្នាំ។ អ្នក​ប្រហែល​ជា​ធ្លាប់​ដឹង​រួច​មក​ហើយ​ពី​ការ​លេង​ដូរ​កាដូ​គ្នា​នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​នេះ ប៉ុន្ដែ​អ្នក​ប្រហែល​ជា​មិន​ដឹង​ទេ​ថា នៅ​ប្រទេស​ផ្សេង​ទៀត​នៅ​លើ​ពិភពលោក មាន​ការ​អបអរ​សាទរ​បុណ្យ Christmas ផ្សេង​ៗ​គ្នា។ ខាង​ក្រោម​នេះ គឺ​ជា​ប្រពៃណី​បុណ្យ Christmas ចម្លែក​បំផុត​ទាំង ៦ នៅ​ជុំវិញ​ពិភពលោក ៖

១. ជិះស្គីជុំគ្នានៅ វ៉េណេហ្ស៊ុយអេឡា

មនុស្ស​ជា​ច្រើន​តែង​តែ​មក​ជួប​ជុំ​គ្នា​នៅ​ព្រះវិហារ​ក្នុង​ថ្ងៃ Christmas ប៉ុន្តែ នៅ​ទី​ក្រុង ការ៉ាកាស ប្រទេស វ៉េណេស៊ុយអេឡា ប្រជាជន​មាន​ប្រពៃណី​ផ្សេង ដោយ​ជិះ​ស្គី​ដើម្បី​ទៅ​ជួបជុំ​គ្នា​នៅ​ព្រះវិហារ​ជំនួស​វិញ។ វា​បាន​ក្លាយ​ទៅ​ជា​ការ​ពេញនិយម​ក្នុង​ប្រទេស ដូច្នេះ​ផ្លូវ​ថ្នល់​ត្រូវ​បាន​គេ​បោស​សំអាត​ដើម្បី​បង្កើត​ជា​ផ្លូវ​សម្រាប់​ជិះ​ស្គី។

២. KFC ក្នុងប្រទេស ជប៉ុន

ប្រទេស​ជប៉ុន​មិនមែន​ជា​ប្រទេស​មួយ​ ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​ប្រារព្ធ​ពិធី​បុណ្យ Christmas នោះ​ទេ ដោយ​សារ​តែ​ប្រជាជន​ភាគ​ច្រើន​មិនកាន់​សាសនា​យេស៊ូ។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​កាន់​សាសនា​នេះ​វិញ ពួក​គេ​បាន​ធ្វើ​យុទ្ធនា​ការ​ផ្សាយពាណិជ្ជកម្ម​ដ៏​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​បាន​នាំ​គ្នា​ប្រារព្ធ​ប្រពៃណី​គួរ​ឱ្យ​រីករាយ​មួយ​គឺ KFC Christmas Eve ដែល​ជា​ការ​ជូនមាន់បំពង KFC ដល់​គ្នា​ទៅ​វិញ​ទៅ​មក។

៣. រូបបុរសបន្ទោរបង់នៅតំបន់ កាតាឡាន់

នៅ​ក្នុង​ប្រទេស​ផ្សេង រូប​តំណាង​កំណើត​​ភាគ​ច្រើន​គឺ​ជា រូប​ទេវតា ម្រេញ​គង្វាល និង​ទារក​របស់​ព្រះ​យេស៊ូ។ ប៉ុន្តែ​នៅ​តំបន់​កាតាឡាន់ (តំបន់ស្វយ័តមួយ​នៅ​ប្រទេស​អេស្ប៉ាញ) រូប​តំណាង​កំណើត​ បែរ​ជា​រូប​របស់​បុរស​ម្នាក់​កំពុង​បន្ទោរបង់​ទៅ​វិញ ហើយ​កុមារ​ជា​ច្រើន​នាំ​គ្នា​លេងរូប​នេះ ពេល​បុណ្យ​ណូអែល។

៤. ការតុបតែងសំបុកពីងពាងក្នុងប្រទេស អ៊ុយក្រែន

ប្រពៃណី​នេះ​កើត​ឡើង​ដោយ​សារ រឿង​ព្រេង​បុរាណ​មួយ​ដែល​ស្ត្រី​ក្រីក្រ​ម្នាក់​មិន​មាន​លទ្ធភាព​ទិញ​គ្រឿង​តុបតែង​បុណ្យ Christmas បាន ដូច្នេះ​ហើយ​នាង​ក៏​បាន​ចូល​ដេក​ដោយ​មិន​បាន​តុបតែង​ដើម Christmas នោះ​ទេ។ នៅ​ពេល​នាង​ភ្ញាក់​ឡើង នាង​បាន​ឃើញ​ពីងពាង​បាន​ធ្វើ​សំបុក​ជុំវិញ​ដើម​ឈើ​នោះ។ ប្រពៃណី​នេះ មើល​ទៅ​មិន​ស្រស់​ស្អាត​ទេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មាន​វេទមន្ត​អញ្ចឹង។

៥. សិល្បៈតុបតែបន្លែក្នុងប្រទេស ម៉ិកស៊ីកូ

នៅ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ប្រជាពលរដ្ឋ​នៅ​ទីក្រុង Oaxaca ប្រទេស​ម៉ិកស៊ីកូ​តែ​តែ​ប្រារព្ធ​ធ្វើ​ការ​ប្រកួត​ប្រជែង​ចម្លាក់​មួយ។ អ្នក​ស្រុក​ប្រកួត​ប្រជែង​គ្នា​ដើម្បី​ធ្វើ​ឱ្យ​រូបចម្លាក់​របស់​ពួក​គេ​មាន​រូបរាង​ស្រស់​ស្អាត​បំផុត ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​រូបថត​របស់​ពួកគេ​នៅ​លើ​ក្រដាស។

៦. ដើម Christmas ផ្លែឈើនៅប្រទេស ឥណ្ឌា

នៅ​ប្រទេស​ឥណ្ឌា មាន​ប្រជាជន​តិចតួច​ប៉ុណ្ណោះ​ដែល​កាន់​សាសនា​យេស៊ូ (តែ ២,៣%​ប៉ុណ្ណោះ) ប៉ុន្តែ​នៅ​តែ​មាន​មនុស្ស ២៥ លាន​នាក់​កាន់​សាសនា​នេះ​ដែរ។ ពួក​គេ​បាន​យក​ដើមចេក ឬ​ដើម​ស្វាយ ​ដើម្បី​ធ្វើ​ជា​ដើម Christmas របស់​ពួកគេ៕

ចុចអាន ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ រ័ត្ន