អស្ចារ្យណាស់! និស្សិតវ័យ១៩ឆ្នាំ បែកគំនិតលក់កាហ្វេ មួយឆ្នាំរកបាន ជិត៦ម៉ឺនដុល្លារ
- 2017-12-22 07:42:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យណាស់! និស្សិតវ័យ១៩ឆ្នាំ បែកគំនិតលក់កាហ្វេ មួយឆ្នាំរកបាន ជិត៦ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
សហគ្រិនវ័យក្មេងដែលជានិស្សិតមួយក្រុម អាចរកប្រាក់ចំណូលបាន ៣៨០ ០០០យ័ន (ប្រមាណ ៥៧ ០០០ដុល្លារ) ក្នុងមួយឆ្នាំ ហើយបានជួលនិស្សិតដទៃទៀត ចំនួន៦០នាក់ មកធ្វើការនៅក្នុងហាងកាហ្វេរបស់ពួកគេ នៅឯវិទ្យាស្ថាន Harbin Institute of Technology ក្នុងទីក្រុង Weihai ខេត្ត Shandong ប្រទេសចិន។
និស្សិតប្រុសឈ្មោះ Chen Shaote អាយុ១៩ឆ្នាំ គឺជាអ្នកផ្ដួចផ្ដើមរបរមួយនេះ និងជាម្ចាស់ភាគហ៊ុនធំបំផុតនៃហាងកាហ្វេ ដែលមានឈ្មោះថា wowo coffee។ និស្សិតវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងថា អាថ៌កំបាំងនៃភាពជោគជ័យរបស់ពួកគេ ក្នុងរយៈពេលត្រឹមតែ១ឆ្នាំនេះ គឺដោយសារ គុណភាព និងតម្លៃខុសពីហាងដទៃទៀត។
ចាប់ផ្ដើមដំបូង ហាងកាហ្វេ wowo coffee នេះមានគ្នាតែ ៨នាក់ប៉ុណ្ណោះ ប៉ុន្តែឥឡូវបានពង្រីករហូតដល់ទៅ ៧០នាក់ ជាមួយនឹងម្ចាស់ភាគហ៊ុន ចំនួន១០នាក់។ លោក Chen បានបើកហាងដំបូងក្នុងខែឧសភា ឆ្នាំ២០១៦ នៅលើផ្ទៃដីទំហំ ២២០ម៉ែត្រការ៉េ ជាមួយនឹងនិស្សិត ៧នាក់ផ្សេងទៀត។
គួរឲ្យដឹងថា វិទ្យាស្ថានខាងលើបានផ្ដល់ទីតាំងដោយឥតគិតថ្លៃ ដើម្បីគាំទ្រក្ដីសុបិនសហគ្រិន ដែលជានិស្សិតនៅទីនោះ។
បច្ចុប្បន្ននេះ លោក Chen មានចំណែកភាគហ៊ុន ២៦ភាគរយ។ ប្រាក់ចំណេញទាំងអស់ គឺពួកគេចែកគ្នា និងបរិច្ចាគចំនួន ១៥ភាគរយ ទៅកាន់មូលនិធិសប្បុរសធម៌៕
ចុចអាន៖