ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ លើកឡើង៥ចំណុចត្រៀមស៊ីហ្គេម២០២៣ ខាងមុខ
- 2017-12-22 09:13:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ លើកឡើង៥ចំណុចត្រៀមស៊ីហ្គេម២០២៣ ខាងមុខ
ចន្លោះមិនឃើញ
ឯកឧត្ដម ថោង ខុន ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផ្ដល់ជាអនុសាន៍៥ចំណុចដល់មន្ត្រីនានាដើម្បីពង្រឹង និងអភិវឌ្ឍន៍ឲ្យកាន់តែរីកចម្រើនឈានទៅរកមេដាយនៅពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។
ប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធរូបនេះបានឲ្យដឹងថា បើចាប់ពីពេលនេះតទៅដល់ឆ្នាំ២០២៣នៅមិនយូរនោះទេ ហេតុនេះដើម្បីឲ្យកីឡារបស់កម្ពុជាកាន់តែមានភាពរីកចម្រើនជោគជ័យទាំងថ្នាក់ជាតិនិងអន្តរជាតិលោកសូមផ្ដល់ជាអនុសាសន៍ដូចខាងក្រោម។
ទី១ បណ្ដុះបណ្ដាលយុវជនថ្នាលគ្រប់កម្រិតអាយុនិងបង្កើនគុណផលកីឡាករ កីឡាការិនីតាមបណ្ដាក្លឹបសមាគម។
ទី២ ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាលចៅក្រម និងមន្ត្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរទាំងបរិមាណនិងគុណភាព។
ទី៣ ជំរុញឲ្យមានការប្រកួតប្រជែងឲ្យបានច្រើនតាមបណ្ដាក្លឹបនិងសមាគម។
ទី៤ ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងក្លឹប សមាគមទូទាំងប្រទេសឲ្យបានរឹងមាំ។
ទី៥ ស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត។
កីឡាកាយសម្ព័ន្ធកម្ពុជាឆ្នាំនេះបានរៀបចំការប្រកួតជើងឯងថ្នាក់ជាតិលើកទី១ដោយខ្លួនឯងក្រោមជំនួយពីក្រសួងអប់រំយុវជន និងកីឡា ទទួលបានយ៉ាងជោគជ័យដែលបញ្ចប់ទៅតាំងចុងខែវិច្ឆិកាមកម្ល៉េះ។ កីឡាករ កីឡាការិនីចូលរួមប្រកួតកាលពីថ្ងៃទី២៤-២៩ នោះ មកពី៤រាជធានីខេត្ត ទី១ រាជធានីភ្នំពេញ ទី២តាកែវ ទី៣ក្រចេះ និងទី៤កំពង់ឆ្នាំង ដែលសរុបទាំងមានចំនួន ៤២នាក់៕