មាស ម៉ើ ចង់សងទាំងការទាំងដើមឲ្យ ធា នុរាជ ថ្ងៃបុណ្យសមុទ្រវិញ
- 2017-12-22 02:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មាស ម៉ើ ចង់សងទាំងការទាំងដើមឲ្យ ធា នុរាជ ថ្ងៃបុណ្យសមុទ្រវិញ
ចន្លោះមិនឃើញ
កីឡាករជើងខ្លាំងក្នុងទ្រុង មាស ម៉ើ ថា នឹងសងឲ្យអស់នៅអ្វីដែលអ្នកប្រដាល់គុនខ្មែរ ធា នុរាជ ធ្លាប់ធ្វើមកលើខ្លួនពេលកន្លងមក ក្នុងពិធីបុណ្យសមុទ្រលើកទី៦នៅទីក្រុងកែបនេះ។
មាស ម៉ើ បានឲ្យដឹងថា ខ្លួនរង់ចាំថ្ងៃជួបសងសឹកជាមួយជើងខ្លាំង ធា នុរាជ នេះយូរមកហើយ ប៉ុន្តែមិនមានឱកាសសោះ ទើបតែដឹងថាត្រូវជួបគ្នានៅបុណ្យសមុទ្រឆ្នាំ២០១៧ នៅកែបនេះពិតជាសប្បាយចិត្តខ្លាំង។
អ្នកប្រដាល់មកពីខេត្តកំពង់ធំរូបនេះបន្តថា អ្វីដែលខ្លួនមិនអាចបំភ្លេចបាននោះ គឺកាយវិការឌឺដង និងបង្ហាញថាខ្លួនខ្លាំងអស្ចារ្យដែល ធា នុរាជ ធ្វើមកលើខ្លួនពេលឈ្នះថ្ងៃនោះ ខណៈការប្រកួតមួយនោះរូបគេមានទំនាស់ជាមួយគ្រូម្នាក់ ហើយក៏ប្រកួតមិនអស់ពីសមត្ថភាពនោះទេ។
ជើងខ្លាំងល្បីឈ្មោះនៅថៃខាងលើបន្ថែមថា នេះជាឱកាសដែលបានប្រកួតឲ្យអស់ពីសមត្ថភាពចង់ដឹងថាខ្លួនអាចឈ្នះ ធា នុរាជ ដែរឬទេ ហើយប្រសិនបើឈ្នះមែននោះរូបគេនឹងធ្វើឲ្យដូចអ្វីដែលអ្នកប្រដាល់រូបនេះធ្លាប់ធ្វើពីមុនមកឲ្យអស់។ «ខ្ញុំគោរពដៃគូណាស់ ប៉ុន្តែបើគេមិនគោរពខ្ញុំ ខ្ញុំក៏មិនគោរពដែរ បើគេវ៉ៃកាច ខ្ញុំក៏វ៉ៃកាចដែរ»សម្ដី មាស ម៉ើ
មាស ម៉ើ ធ្លាប់ចាញ់ជើងខ្លាំង ធា នុរាជ ប្រហែលជា២-៣ឆ្នាំមុន នៅសង្វៀនក្នុងទ្រុងរបស់ទូរទស្សន៍បាយ័ន ហើយពួកគេទាំងពីរនឹងត្រូវជួបសងសឹកគ្នានៅក្នុងពិធីបុណ្យសមុទ្រលើកទី៦នៅទីក្រុងកែបដែលត្រូវជាថ្ងៃទី២៤ចុងក្រោយនេះពិធីនេះ៕