អ្នកប្រដាល់គុនខ្មែររូបណាខ្លះដែលគ្រងខ្សែក្រវាត់ក្នុងឆ្នាំ២០១៧
- 2017-12-21 08:04:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រដាល់គុនខ្មែររូបណាខ្លះដែលគ្រងខ្សែក្រវាត់ក្នុងឆ្នាំ២០១៧
ចន្លោះមិនឃើញ
Sabay នឹងបង្ហាញថាតើកីឡាកររូបណាខ្លះដែលបានឈ្នះខ្សែក្រវាត់នៅតាមបណ្ដាសង្វៀននានានៅកម្ពុជាក្នុងឆ្នាំ២០១៧ នេះ។ ក្នុងចំណោមកីឡាករទាំងអស់មានជើងខ្លាំងពីររូបដែលគ្រងខ្សែក្រវាត់ដល់ទៅ២គ្រឿង នោះគឺ ឃីម ឌីម៉ា និង កីឡាករ ផាន់ គ្រាន់។ សម្រាប់ រឿង សោភ័ណ្ឌ នៅសល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសង្វៀន CNC បន្តទៀត នឹងត្រូវធ្វើឡើងថ្ងៃទី៣០ ខែធ្នូ ហើយបើឈ្នះនោះនឹងបន្តទៅវគ្គផ្ដាច់ព្រ័ត្រខែមករា ឆ្នាំ២០១៨ទៀត ដូច្នេះបើគេឈ្នះខ្សែក្រវាត់ទម្ងន់៦៩គីឡូក្រាមមួយទៀតក៏មិនអាចរៀបបញ្ចូលដូចកីឡាករកម្ពុជាខាងលើនោះដែរ៕
សង្វៀនអាស៊ីអាគ្នេយ៍
១. ឃីម ឌីម៉ា ឈ្នះខ្សែក្រវាត់ស្រាបៀ Cambodia ទម្ងន់ ៦៣,៥ គីឡូក្រាម (ខែមីនា ២០១៧)
២. ផាន់ គ្រាន់ ឈ្នះខ្សែក្រវាត់ Carabao ទម្ងន់ ទម្ងន់ ៦៣,៥ គីឡូក្រាម (ខែធ្នូ ២០១៧)
៣. ជា សំនៀង ឈ្នះខ្សែក្រវាត់ Barrley Black ទម្ងន់ ៦៥ គីឡូក្រាម (ខែធ្នូ ២០១៧)
សង្វៀនបាយ័ន
១. ផាន់ គ្រាន់ ឈ្នះខ្សែក្រវាត់គូបូតា ទម្ងន់ ៦៥គីឡូក្រាម (ខែកញ្ញា ២០១៧)
២. មុត ខ្លឹមខ្មៅ ឈ្នះខ្សែក្រវាត់ស្រាបៀលីអូ ទម្ងន់ ៦៥គីឡូក្រាម (ខែតុលា ២០១៧)
សង្វៀន CNC
១. ឃីម ឌីម៉ា ឈ្នះខ្សែក្រវាត់ភេសជ្ជៈគោជល់ ទម្ងន់ ៦៣,៥ គីឡូក្រាម (ខែមិថុនា ២០១៧)
សង្វៀន PNN
១. ពេជ្រ ម្ទេសខ្មាំង ឈ្នះខ្សែក្រវាត់ភេសជ្ជៈគោជល់ ទម្ងន់៥៧គីឡូក្រាម (ខែមីនា ២០១៧)
សង្វៀនប៉ុស្តិ៍លេខ៥ កម្មវិធីគុនខ្មែរអន្តរជាតិលើកទី១(ពហុកីឡដ្ឋានជាតិ)
បញ្ជាក់ខ្សែក្រវាត់នេះប្រកួតតែ១ដងហើយឈ្នះតែម្ដងខុសពីខ្សែក្រវាត់ខាងដែលគេប្រកួតសន្សំពិន្ទុ
១. សូត្រ ប៊ុតធី ឈ្នះខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាម
២. ឌុម កែវដា ឈ្នះខ្សែក្រវាត់ទម្ងន់ ៦៣,៥ គីឡូក្រាម
៣. រឿង សោភ័ណ្ឌ ឈ្នះខ្សែក្រវាត់ទម្ងន់ ៦៩គីឡូក្រាម
៤. ព្រំ សំណាង ឈ្នះខ្សែក្រវាត់ទម្ងន់ ៧១គីឡូក្រាម