មេ​ ​Tesla​ លេង​មែនទែន ​ត្រៀម​យក​ឡាន​អគ្គិសនី​​ទៅ​អវកាស

  • 2017-12-23 03:57:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ​Elon Musk​ ​ដែល​ជា​បិតា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ឈាន​មុខ​របស់​អាមេរិក​ ​Tesla​ ​បាន​បង្អួត​នៅ​លើ​គណនី​បណ្ដាញ​សង្គម​ ​Instagram​ ​ថា​កំពុង​សាកល្បង​ត្រៀម​បញ្ជូន​រថយន្ត​អគ្គិសនី​លឿន​ផុត​លេខ​ម៉ូដែល​ ​Roadster​ ​ទៅ​អវកាស។

ការ​បញ្ជូន​ ​Tesla Roadster​ ​ទៅ​អវកាស​ ​គឺ​ដាក់​ក្នុង​រ៉ុកកែត​យាន​អវកាស​ ​Space X​ ​ដែល​ជា​បច្ចេកវិទ្យា​បង្កើត​ដោយ​លោក​ ​Elon Musk​ ​ផង​ដែរ។ Space X​ ​ជា​យានអវកាស​ដែល​អាច​ហោះ​ឡើង​ ​និង​ចុះ​ចត​ចំណាយ​ថាមពល​តិច​ជា​គេ​បំផុត​សម្រាប់​ពេល​បច្ចុប្បន្ន។

បិតា​ស្ថាបនិក​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ខាង​លើ​មិន​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់​នៃ​ការ​បញ្ជូន​ ​Tesla Roadster​ ​ទៅ​អវកាស​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​បង្ហាញ​ត្រឹម​ថា​ការ​ធ្វើ​គម្រោង​នេះ​ ​គឺ​ពួក​គេ​ចង់​បាន​អ្វី​ដែល​ប្លែក​ ​ហើយ​អស្ចារ្យ៕

A post shared by Elon Musk (@elonmusk) on

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Instagram   ប្រែ​សម្រួល៖ រដ្ឋ