គន្លឹះរួមភេទដែលផ្តល់អត្ថន័យយ៉ាងអស្ចារ្យដល់ជីវិត
- 2017-12-23 04:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះរួមភេទដែលផ្តល់អត្ថន័យយ៉ាងអស្ចារ្យដល់ជីវិត
ចន្លោះមិនឃើញ
បើសិនជាអ្នកចង់បង្កើតជីវិតផ្លូវភេទកាន់តែល្អបំផុតនោះ យកល្អគួរតែចាប់ផ្តើមពីចំណុចដែលត្រឹមត្រូវទៅសិន។ ការនិយាយគ្នា និងស្តាប់គ្នាទៅវិញទៅមកអំពីអារម្មណ៍ និងការចង់បានរបស់គ្នាអាចធ្វើឲ្យអ្នកទាំងពីរកាន់តែមានភាពស្និទ្ធស្នាលគ្នា និងរីករាយជីវិតផ្លូវភេទកាន់តែសប្បាយជាងមុនថែមទៀត។
យកល្អគួរតែសាកល្បងនូវរឿងថ្មីៗដូចខាងក្រោមនេះផង៖ បង្កើតនូវការរំពឹងទុកនៅថ្ងៃក្រោយ
ចូរយល់ព្រមនូវពេលវេលាណាមួយ ដោយអាចនិយាយថា មួយសប្តាហ៍ ឬអ្វីក៏ដោយឲ្យតែអាចធ្វើបាន នៅពេលដែលអ្នកមិនអាចឈានដល់ចំណុចកំពូល ឬរួមភេទដោយការស៊ូកបញ្ចូលលិង្គបាន។ ដំបូងឡើយ ចូរអនុញ្ញាតិត្រឹមតែការថើប និងអោបគ្នាសិទ្ធបានហើយ។ បន្ទាប់មកអ្នកក៏អាចឈានទៅជំហ៊ានបន្ទាប់បន្តិចម្តងៗដោយការស្ទាប់ និងត្រដុសគ្នាទៅវិញទៅមកដូចជា ការជួយខ្លួនឯង ការប្រើមាត់រួមផេទ ឬអ្វីក៏ដោយដែលអ្នកអាចធ្វើបាន តែកុំឲ្យឈានដល់ចំណុចកំពូល។
នៅចុងបញ្ចប់នៃការរងចាំ ចូរអនុញ្ញាតិឲ្យខ្លួនឯងរីករាយនឹងការឈានដល់ចំណុចកំពូលតាមរយៈការរួមភេទណាដែលអ្នកចូលចិត្តទៅ។ ពេលណោះវានឹងជួយឲ្យអញនកមានអារម្មណ៍ល្អកាន់តែខ្លាំងនៅពេលរួមភេទជាមួយគ្នា។ ម៉ាស្សា
ការម៉ាស្សាអាចជួយឲ្យមានអារម្មណ៍ចង់រួមភេទខ្លាំង។ ជាផ្នែកមួយនៃការបរបោសអង្អែលមុនពេលរួមភេទ វាគឺជាមធ្យោបាយដ៏អស្ចារ្យមួយក្នុងការចាប់ផ្តើមអ្វីៗដែលយឺត និងបន្ធូរអារម្មណ៍តាមរយៈសម្រើបលើស្បែក។ ប៉ុន្តែការម៉ាស្សាធម្មតាៗដែលមិនឲ្យមានការរួមភេទក៏អាចផ្តល់ភាពអស្ចារ្យដល់ជីវិតផ្លូវភេទបានដែរ ជាពិសេសវានឹងផ្តល់ភាពសុខស្រួលខាងផ្លូវកាយ បន្ថយស្ត្រេសនិងបង្កើនភាពស្និទ្ធស្នាលគ្នាថែមទៀត។
បើសិនជាអ្នកមិនចង់ម៉ាស្សាដើម្បីឈានទៅរកការរួមភេទេ ចូរពិភាក្សាគ្នាជាមួយដៃគូសិនដើម្បីចៀសវាងការយល់ច្រឡំ។ ការខ្សឹប
មិនខ្វល់ថាវាជាសម្តីផ្អែម ឬចង់រួមភេទទេ ការខ្សឹបប្រាប់គ្នានូវរឿងជាច្រើនទៅវិញទៅមអាចបន្ថែមនូវភាពព្រឺសម្បុលបាន។ វាមិនគួរណាធ្វើក្នុងពេលបរបោសអង្អែល ឬរួមភេទឡើយ។ ការបរបោសអង្អែលមុនពេលរួមភេទអាចចាប់ផ្តើមនៅពេលថ្ងៃជាមួយនឹងការផ្ញើរសា ឬនិយាយទូរស័ព្ទប្រកបដោយភាពសិចស៊ីបាន។
ការសម្រេចកាម
ការសម្រេចកាម ដោយខ្លួនឯង ឬជាមួយដៃគូ អាចជារឿងល្អបន្ថែមទៀតសម្រាប់ជីវិតផ្លូវភេទ។ ចូរស្វែងយល់អំពីរាងកាយខ្លួនឯង និងការឆ្លើយតបខាងផ្លូវភេទ មានន័យថា អ្នកអាចចែករំលែកចំណេះដឹងមួយនៃជាមួយដៃគូបាន។ ការសម្រេចកាមឲ្យដៃគូអាចជួយអ្នកសិក្សាកាន់តែច្បាស់ថាអ្វីទៅទើបធ្វើឲ្យគេមានអារម្មណ៍។ ចែករំលែកការស្រមើស្រមៃ និងការចង់បាន
មនុស្សគ្រប់គ្នាតែងមានការស្រមើស្រមៃ និងការចង់បានពិសេសៗនៅពេលនិយាយដល់ការរួមភេទ។ ចាប់តាំងពីស្លឹកត្រចៀករហូតដល់កៃជើង ឬ សរសៃសក់ដល់ត្រគាក ដូច្នេះចូរកុំខ្លាចនឹងនិយាយប្រាប់គ្នាអំពីរឿងទាំងនេះអី។ បើសិនជាអ្នក និងដៃគូដឹងអំពីរបៀបធ្វើឲ្យខ្លួនឯងមានអារម្មណ៍ហើយ អ្នកនឹងរីករាយជីវិតផ្លូវភេទកាន់តែល្អជាងមុនថែមមួយកម្រិតទៀត។
រក្សាអនាម័យ
ចំណុងនេះខ្ញុំនិងនិយាយអំពីអនាម័យទូទៅរបស់ង្នក។ អ្នកមិនចាំបាច់រក្សាខ្លួនឯងឲ្យស្អាតពេកទេ គ្រាន់តែមានញើសតិចតួចលើខ្លួនក៏មិនអីដែរ។ ប៉ុន្តែអ្វីដែលជាការគោរពសម្រាប់ដៃគូវិញគឺ ត្រូវងូតទឹកឲ្យបានរាល់ថ្ងៃដើម្បីកុំឲ្យមានក្លិនអាក្រក់ចេញមក។ បន្ធូរអារម្មណ៍
ការរួមភេទជាមួយដៃគូអាចជារឿងមួយដែលល្អបំផុត និងផ្តល់បទពិសោធន៍ដ៏ខ្លាំងក្លាដល់ជីវិត។ ពេលខ្លះ ការរួមភេទដ៏ល្អបំផុតកើតឡើងនៅពេលអ្នកមិនបានបារម្ភអំពីអ្វីដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល។ ដូច្នេះចូរធ្វើខ្លួនឲ្យធូរអារម្មណ៍ផងនៅពេលនៅជាមួយដៃគូ បន្ទាប់មក ការរួមភេទដ៏អស្ចារ្យអាចនឹងមករកអ្នកវិញ៕
ចុចអាន៖