Real Madrid ចាញ់​ក្នុង​ជំនួប El Clasico អាច​ជា​ដំណឹង​អាក្រក់​សម្រាប់ PSG

  • 2017-12-24 02:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អធិរាជ​ស​ ប្រាកដ​ជា​នឹង​បាត់បង់​ឱកាស​លើក​ពាន La Liga បន្ទាប់​ពី​ត្រូវ​ Barcelona លត់ ៣-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង ធ្វើ​ឲ្យ​ដាច់​ឆ្ងាយ​ដល់​ទៅ​១៤​ពិន្ទុ​ ពី​ក្រោម​ក្លឹប​ក្នុង​ទឹក​ដី​កាតាឡាន់ ដែល​នេះ​អាច​ជា​ដំណឹង​អាក្រក់​សម្រាប់ក្រុម PSG។

ប្រសិន​បើ​ជើងឯក​នេះ​បាត់​ទៅ​ហើយ នោះ Real Madrid នឹង​ផ្តោត​យ៉ាង​ពេញ​លេញ​ទៅ​លើ​ក្របខ័ណ្ឌ Champions League ។ កីឡដ្ឋាន Santiago Bernabeu របស់ Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍​ក្រុម​អ្នក​មាន PSG នៅ​​ពាក់​កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

ដោយ​ឡែក Zinedine Zidane គ្រូ​បង្វឹក​សញ្ជាតិ​បារាំង កំពុង​រង​សម្ពាធ​ខ្លាំង ដោយ​​ដឹក​នាំ​ក្រុម​មិន​សូវ​ល្អ​កំពុង​ឈរ​លេខ​៤​បណ្តោះ​អាសន្ន​នៅ La Liga។ ពាក្យចចាមអារ៉ាម​ថា Conte អាច​នឹង​ទៅ​ជំនួស​តំណែង Zidane ប្រសិន​បើ​​បុរស​រហ័ស​នាម​ zizou ដឹក​នាំ​ Real ​បញ្ចប់​រដូវ​កាល​មិន​ជោគជ័យ។ ហេតុ​ដូច្នេះ ក្តី​សង្ឃឹម​តែ​មួយ​គត់​របស់ Zidane គឺ​​សម្លឹងមើល​ជើង​ឯក Champions League៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត