ក្មេង​ស្រី​អាយុ​៨​ឆ្នាំ ត្រូវ​ក្មេង​ប្រុស​​មួយ​ក្រុម​រំលោភ​រាប់ខែ

  • 2017-12-24 07:27:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​អាយុ​ទើប​ជាង​៦​ឆ្នាំ រួម​នឹង​បក្ស​ពួក​៤​នាក់​ទៀត បាន​រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​ និងបន្ត​សកម្មភាព​រំលោភ​នេះ​អស់​រយៈ​ពេល​ប្រមាណ​៥​ខែ​​នៅ​ប្រទេស​ឥណ្ឌា ទើប​ចុង​ក្រោយ​ត្រូវ​ប៉ូលីស​ចាប់​បាន។ នេះ​បើ​តាម​សារព័ត៌មាន​របស់​ចក្រភព​អង់គ្លេស The Daily Mail ទើប​បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី ២៣ ខែ​ធ្នូ។

ប៉ូលីស​បាន​និយាយ​ថា​ក្មេងប្រុស​អាយុ​ទើប​៦​ឆ្នាំ​នេះ​គឺ​ជា​សមាជិក​ទាំង​អស់ ៥ នាក់ ​ដែល​មាន​អាយុ ៩​ឆ្នាំ ១០ឆ្នាំ ១២​ឆ្នាំ និង ១៨ឆ្នាំ ដែល​បាន​រំលោភ​ក្មេង​ស្រី​អាយុ ៨ ឆ្នាំ​នៅ​រដ្ឋ Maharashtra ភាគ​ខាង​លិច​នៃ​ប្រទេសឥណ្ឌា។

បាតុកម្មនៅឥណ្ឌា បន្ទាប់ពីស្រ្តីពិការម្នាក់ ត្រូវបានគេចាប់រំលោភនិងសម្លាប់នៅខែកញ្ញា

ក្មេង​ស្រី​បាន​​ប្រាប់​ឪពុក​ថា​ឈឺពោះ​ធ្ងន់ធ្ងរ នៅ​ពេល​ឪពុក​នាង​បាន​ជូន​ទៅ​មន្ទីរ​ពេទ្យ គ្រូពេទ្យ​ក៏​បាន​ប្រាប់​ថា​ក្មេង​ស្រី​នេះ​ត្រូវ​បាន​គេ​រំលោភ។

ក្មេង​ស្រី​បាន​និយាយ​ថា បុរស​ដែល​មាន​អាយុ​១៨​ឆ្នាំ បាន​មក​ផ្ទះ​របស់​នាង​ជា​លើក​ដំបូង​កាល​ពី​៥​ខែ​មុន​ ហើយ​បាន​នាំ​នាង​ទៅ​​ផ្ទះល្វែង​ក្បែរ​នោះ​ ដោយ​សន្យា​ថា​នឹង​ឲ្យ​ស្ករ​គ្រាប់​។ ពេល​ទៅ​ដល់​ពួកគេ​មាន​គ្នា​ទាំង​អស់​៥​នាក់។ បុរស​នោះ​ហើយ​និង​កុមារា​៤​នាក់​ទៀត​បាន​រំលោភ​​ក្មេង​ស្រី​៨​ឆ្នាំ​នៅ​ពេល​នោះ។ ប្រភព​ខាង​លើ​បន្ត។

វិបត្តិ​នៃ​ការ​រំលោភសេពសន្ថវៈនៅ​ឥណ្ឌា​ចាប់​ផ្តើម​ផ្ទុះ​ខ្លាំង នៅ​ទីក្រុង​ដេលហ៊ី ប្រទេស​ឥណ្ឌា កាល​ពី​ឆ្នាំ​២០១៥ នៅ​ពេល​និស្សិត​ស្រី​វ័យ ២៣ ឆ្នាំ​ម្នាក់​ត្រូវ​ក្មេងទំនើង​រំលោភ​​រហូត​ដល់​ស្លាប់​​នៅ​លើ​ឡាន​ក្រុង។

របាយការណ៍​​មួយ​បង្ហាញ​ថា​រ​រំលោភសេពសន្ថវៈ​នៅ​ប្រទេស​ឥណ្ឌា​ គិត​ជាមធ្យម​​១៥​នាទី​មាន​១​ករណី ឬ ស្រ្តី​ប្រមាណ ៣៤ ៦០០ នាក់​ត្រូវ​បាន​គេ​រំលោភ​កាល​ពី​ឆ្នាំ ២០១៥ (ការ​ចេញ​ផ្សាយ​របស់ The Mirror)៕

ប្រភព៖ Dailymail | Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត