លោកយាយពិការភ្នែកទស្សន៍ទាយឆុតបំផុត ព្យាករណ៍ថានឹងមានរឿងធំៗ ២ ក្នុងឆ្នាំ២០១៨
- 2017-12-25 04:02:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយពិការភ្នែកទស្សន៍ទាយឆុតបំផុត ព្យាករណ៍ថានឹងមានរឿងធំៗ ២ ក្នុងឆ្នាំ២០១៨
ចន្លោះមិនឃើញ
លោកយាយ Baba Vanga ដែលបានស្លាប់ក្នុងឆ្នាំ ១៩៩៦ នៅអាយុ ៨៥ ឆ្នាំបានអះអាងថា មានសមត្ថភាពអស្ចារ្យដែលអាចមើលឃើញ និងដឹងមុនពីគ្រោះមហន្តរាយធម្មជាតិ និងព្រឹត្ដិការណ៍សំខាន់ៗដទៃទៀត។
លោកយាយដែលបានទស្សន៍ទាយពីការវាយប្រហារថ្ងៃទី ៩ ខែវិច្ឆិកា, ព្យុះស៊ូណាមិឆ្នាំ២០០៤ និង ការដកខ្លួនរបស់អង់គ្លេសចេញពីអឺរ៉ុបរូបនេះ ត្រូវបានគេជឿថា បានព្យាករណ៍ពីព្រឹត្តិការណ៍សំខាន់ៗពីរក្នុងឆ្នាំ ២០១៨ ។
លោកយាយត្រូវបានគេដាក់ឈ្មោះថា "Nostradamus មកពីតំបន់បាល់កង់" ហើយលោកយាយបានប៉ាន់ប្រមាណថា នៅឆ្នាំ ២០១៨ ប្រទេសចិននឹងវ៉ាដាច់អាមេរិកក្លាយជាប្រទេសមហាអំណាចពិភពលោក។ លោកយាយក៏បានអះអាងដែរថា ថាមពលថ្មីមួយនឹងត្រូវបានរកឃើញនៅលើភពសុក្រ។
មនុស្សមួយចំនួនជឿថា ការអះអាងនៅក្នុងការទស្សន៍ទាយនាពេលខាងមុខរបស់លោកយាយ អាចនឹងមានការពិតខ្លះប៉ុណ្ណោះ។ នៅឆ្នាំ ១៩៧០ ចិនមានត្រឹមតែ ៤,១% ប៉ុណ្ណោះនៃសេដ្ឋកិច្ចសរុបរបស់ពិភពលោក។ យោងតាមទស្សនាវដ្ដី Forbes ឲ្យដឹងថានៅឆ្នាំ ២០១៥ សេដ្ឋកិច្ចរបស់ចិនកើនឡើងដល់ ១៥,៦% និងបន្តកើនឡើងជាបន្តបន្ទាប់ ខណៈដែលសេដ្ឋកិច្ចរបស់អាមេរិកនឹងធ្លាក់ចុះពី ១៦,៧% មកនៅត្រឹម ១៤,៩ភាគរយនៅឆ្នាំ ២០២៥ ។
ចំណែកឯការទស្សន៍ទាយមួយទៀតរបស់លោកយាយ ដែលថាប្រភពថាមពលថ្មីនឹងត្រូវបានរកឃើញនៅឆ្នាំក្រោយនោះ ប្រហែលជាមិនអាចកើតឡើងទេ ដោយសារបច្ចុប្បន្ននេះ មិនទាន់មានគម្រោងបញ្ជូនបេសកកម្មណាមួយទៅកាន់ភពសុក្រនោះទេ៕
ចុចអាន ៖