មក​មើល​ស្ទីលតែង​ខ្លួន​ឡូយ​កប់ស៊េរីរបស់​តារាៗ​ក្នុងមង្គល​ការ​ Margie យប់​មិញ!

  • 2017-12-25 06:00:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទិដ្ឋភាព​មង្គល​ការ​របស់​តារា​សម្ដែង​ថៃ​ Margie Rasri និង​ស្វាមី​ Pok Passakorn ពិត​ជា​បាន​អង្រួន​វិស័យ​សិល្បៈ​ទាំងមូល​ក្រៃលែង។

ថ្ងៃ​ដ៏​សែន​មាន​ន័យ​ក្នុង​ជីវិត​របស់​គូស្នេហ៍​មួយ​នេះ​ ក្រៅ​ពី​សាច់​ញាតិ​ ក៏​នៅ​មាន​មិត្ត​ល្អ​ជា​ច្រើន​ចូល​រួម​ ដែល​សុទ្ធ​សឹង​ជា​អ្នក​មាន​មុខ​មាន​មាត់​ក្នុង​សង្គម​ ពិសេស​គឺ​តារា​ល្បីៗ​​ជាច្រើន​ បាន​មក​ជុំ​គ្នា​កាល​ពី​យប់​មិញ​ជា​ច្រើន។ តារា​ល្បីៗ​ទាំង​នោះ​រួម​មាន៖ កំលោះ​សង្ហា​ Nadech, Yaya, Mark Prin, Kimberley, Mint, Boy Pakorn, James Ma, Mai Davika, Taew និង​ មិត្ត​ប្រុស, Maprang Virakarn, Whan Whan, Diana Flipo, Janie និង​តារា​ជា​ច្រើន​រូប​ទៀត។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​មង្គល​ការ​នេះ​ គឺ​តារា​ទាំង​នោះ​លេង​ស្ទីល​ម៉ូដ​សម្លៀក​បំពាក់​ដែល​បាន​ត្រៀម​ជា​ពិសេស​ មិន​ឲ្យ​ចាញ់​គ្នា​ឡើយ។ ម្នាក់ៗ​ពិតជា​មាន​ភាព​លេចធ្លោ និង​ទាក់ទាញ​ណាស់ ប៉ុន្តែ​ក្នុង​ចំណោម​នោះ​ តើ​ប្រិយមិត្ត​គិត​ថា​ អ្នក​ណា​លេង​ខ្លួន​សម​ជាង​គេ? ទស្សនា​រូបភាព​ដូច​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ jaizaa | thaistarnews   ប្រែ​សម្រួល៖ យី សុធារី