មកស្គាល់បុគ្គល ៩រូប ដែលអាចប្រជែងទ្រព្យសម្បត្តិជាមួយមហាសេដ្ឋី Bill Gates
- 2017-12-25 08:18:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់បុគ្គល ៩រូប ដែលអាចប្រជែងទ្រព្យសម្បត្តិជាមួយមហាសេដ្ឋី Bill Gates
ចន្លោះមិនឃើញ
ទស្សនាវដ្ដី Forbes បានចុះបញ្ជីអ្នកមានបំផុតនៅលើពិភពលោកជារៀងរាល់ឆ្នាំ។ យោងតាមបញ្ជីឈ្មោះឆ្នាំ ២០១៧ លោក Bill Gates ទទួលបានតំណែងទីមួយសម្រាប់ឆ្នាំទី ៤ ជាប់ៗគ្នា តាមពីក្រោយដោយលោក Warren Buffett មហាសេដ្ឋីវិនិយោគិននិងនាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway និង លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon។ ប៉ុន្ដែមានមនុស្សមួយចំនួនត្រូវបានគេសន្មតថា ជាអ្នកមាន ឬមានជាងកំពូលមហាសេដ្ឋីទាំង ៣ នេះទៀត គ្រាន់តែពួកគេមិនដែលលេចឡើងនៅលើបញ្ជីរបស់ Forbes។
ខាងក្រោមនេះ គឺជាបុគ្គល រូបដែលអាចប្រជែងទ្រព្យសម្បត្តិ និងអំណាចជាមួយលោក Bill Gates ៖
១. លោក Vladimir Putin
លោក Vladimir Putin ត្រូវបានចុះក្នុងបញ្ជីរបស់ទស្សនា Forbes ក្នុងចំណាត់ថ្នាក់លេខ ១ ជាបុគ្គលដែលមានអំណាចបំផុតក្នុងពិភពលោក។ យោងតាមកាសែត Business Times បានឱ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់មេដឹកនាំរុស្ស៊ីរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានទំហំសន្ធឹកសន្ធាប់។ អ្នកខ្លះថែមទាំងដាក់ឈ្មោះលោកថា ជាបុរសមានបំផុតនៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិសរុបចំនួន ២០០ ពាន់លានដុល្លារក្នុងការវិនិយោគ និងភាគហ៊ុននៅក្នុងក្រុមហ៊ុន។
២. លោក គីម ជុងអ៊ុន
មេដឹកនាំដ៏មានឥទ្ធិពលមួយរូបទៀត ដែលទ្រព្យសម្បត្តិមិនត្រូវបានចុះបញ្ជីគឺជាមេដឹកនាំកំពូលរបស់កូរ៉េខាងជើង។ លោកគីមជុងអ៊ុន ត្រូវបានគេមើលឃើញថា ចូលចិត្តជីវិតហ៊ឺហានិងបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើស្រា, បារី, អ្នករចនាម៉ូត, រមណីយដ្ឋាន, រថយន្ដ, ព្យាណូ, វិមាន និងសូម្បីតែរោងកុនឯកជន។
៣. លោក Muammar Gaddafi
បន្ទាប់ពីឡើងកាន់កាប់អំណាចដោយរដ្ឋប្រហារយោធា លោក Muammar Gaddafi បានបង្កើតទ្រឹស្ដីនយោបាយមួយ ដែលក្រោយមកត្រូវបានរៀបរាប់នៅក្នុងសៀវភៅ The Green Book ដ៏ល្បីល្បាញរបស់លោក។ ប្រភពជាច្រើនបានរាយការណ៍ថា ទ្រព្យសម្បត្តិលាក់កំបាំងរបស់លោក Gaddafi អាចធ្វើឱ្យលោកក្លាយជាបុរសមានបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ យោងទៅតាមទស្សនាវដ្ដី Forbes ទោះបីជាលោក Gaddafi មានជីវិតហ៊ឺហាក៏ពិតមែន ប៉ុន្តែមិនមានភស្តុតាងណាមួយបញ្ជាក់ពីទ្រព្យសម្បត្តិពិតប្រាកដនោះទេ។
៤. ក្រុមគ្រួសារ Al Saud
ក្រុមគ្រួសារ Al Saud បានគ្រប់គ្រងព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតតាំងពីសតវត្សរ៍ទី ១៨ ដោយការគ្រប់គ្រងប្រេងទាំងអស់នៅអារ៉ាប៊ីសាអូឌីត។ ប្រភពជាច្រើនបានព្យាករណ៍ថាគ្រួសារនេះនឹងធ្លាក់ចុះ ប៉ុន្តែពួកគេនៅតែលេចមុខនៅលើបញ្ជីគ្រួសារដែលមានបំផុតក្នុងពិភពលោកជារៀងរាល់ឆ្នាំ។
៥. លោក John D. Rockefeller
ជាមួយនឹងទ្រព្យសម្បត្តិសរុប ៣៣៦ ពាន់លានដុល្លារ អ្នកជំនួញដែលបានស្លាប់នៅឆ្នាំ ១៩៣៧ រូបនេះ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានបំផុតក្នុងប្រវត្តិសាស្រ្ត។ បុរសរូបនេះបានគ្រប់គ្រង ៩០% នៃពាណិជ្ជកម្មប្រេងរបស់អាមេរិក ហើយលោកបានបរិច្ចាគប្រាក់ជាងកន្លះពាន់លានដុល្លារ ទៅឱ្យផ្នែកអប់រំ, សាសនា និងវិទ្យាសាស្រ្តផ្សេងៗ។ លោកក៏បានផ្តល់មូលនិធិដល់ការបង្កើត សាកលវិទ្យាល័យ Chicago និងសាកលវិទ្យាល័យ Rockefeller ផងដែរ។
៦. លោក Andrew Carnegie
លោក Andrew Carnegie បានកើតក្នុងគ្រួសារក្រីក្រមួយនៅប្រទេសស្កុតឡេន តែបានកសាងទ្រព្យសម្បត្តិរបស់លោកក្នុងឧស្សាហកម្មដែកនៅសហរដ្ឋអាមេរិក។ អ្វីដែលធ្វើឱ្យបុរសរូបនេះលេចធ្លោ គឺលោកបានផ្តល់ឱ្យប្រហែល ៩០% នៃទ្រព្យសម្បត្តិរបស់ខ្លួនទៅកាន់បុព្វហេតុសប្បុរសធម៌ជាច្រើន ហើយលោកបានប្រកាសថា "អ្នកដែលស្លាប់ក្នុងនាមជាអ្នកមាន គឺស្លាប់យ៉ាងអាម៉ាស់បំផុត" ។
៧. លោក Conerlius Vanderbilt
មនុស្សម្នាក់ទៀតដែលបានក្លាយខ្លួនពីអ្នកក្រ ទៅជាអ្នកមាន គឺលោក Conerlius Vanderbilt។ លោកបានកើតក្នុងគ្រួសារកសិករ និងអ្នកនេសាទ ហើយបានឈប់រៀននៅថ្នាក់ទី ១១ និងបានចាប់ផ្តើមធ្វើការនៅមាត់ទន្លេ។ លោកបានរកលុយនៅក្នុងកប៉ាល់ចំហាយទឹក មុនពេលរកប្រភពចំណូលសំខាន់របស់លោក គឺផ្លូវដែក។ ទោះបីជាលោកមិនបានចូលរួមក្នុងការងារសប្បុរសធម៌ និងបន្សល់ទ្រព្យសម្បត្តិភាគច្រើនដល់កូនម្នាក់ក្នុងចំណោម ១៣ នាក់ក៏ដោយ លោកបានផ្តល់ប្រាក់ ១ លានដុល្លារដល់សាកលវិទ្យាល័យកណ្តាលនៅ Nashville រដ្ឋ Tennessee ។
៨. អធិរាជ Augustus Caesar
អធិរាជរ៉ូម៉ាំងដំបូងដែលជាកូនចិញ្ចឹមរបស់ Julius Caesar បានគ្រប់គ្រងលើទ្រព្យសម្បត្តិដែលស្មើនឹង ២០% នៃសេដ្ឋកិច្ចរបស់ចក្រភពទាំងមូលដែលស្មើទៅនឹង ៤,៦៣ សែនកោដិនាពេលបច្ចុប្បន្ន។ លើសពីនេះទៀត អធិរាជ Augustus ក៏ធ្លាប់កាន់កាប់ប្រទេស Egypt ក្នុងរយៈពេលខ្លីផងដែរ។
៩. ស្តេច Mansa Musa
បុគ្គលដែលមានជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្ត គឺជាអ្នកគ្រប់គ្រងចក្រភពម៉ាលី ដែលបច្ចុប្បន្នគ្របដណ្ដប់ប្រទេសហ្គាណា, ទីក្រុង Timbuktu និងប្រទេសម៉ាលីនៅអាហ្វ្រិកខាងលិច។ ទ្រព្យសម្បត្តិទាំងអស់របស់ព្រះអង្គបានមកពីការផលិតអំបិល និងមាស នៅពេលដែលមាសមានតម្រូវការខ្ពស់បំផុត។ ក្នុងកំឡុងរជ្ជកាលរបស់ព្រះអង្គ វិហារអ៊ីស្លាមដ៏ធំត្រូវបានកសាងឡើងហើយបន្តឈរជើងមកដល់សព្វថ្ងៃ៕
ចុចអាន ៖
លោកយាយពិការភ្នែកទស្សន៍ទាយឆុតបំផុត ព្យាករណ៍ថានឹងមានរឿងធំៗ ២ ក្នុងឆ្នាំ២០១៨
មកដឹង ប្រពៃណីបុណ្យ Christmas ចម្លែកបំផុតទាំង ៦ ជុំវិញពិភពលោក