តួ​អង្គ​សត្វ​ចម្លែក​ក្នុង​រឿង “Star Wars: The Last Jedi” ច្នៃ​រូប​រាង​ចេញ​ពី​សត្វ​ណា​ខ្លះ?

  • 2017-12-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង “Star Wars: The Last Jedi” ជា​រឿង​ដែល​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ថ្ងៃ​បើក​ដាក់​បញ្ចាំង​​លើក​ដំបូង​មក​ម្ល៉េះ។ មិន​ត្រឹម​តែ​តួអង្គ ទស្សនីយភាព​លើ​លំហ​អាកាស​នោះ​ទេ​ដែល​ទាក់​ចិត្ត​ទស្សនិកជន​អ្នក​ទស្សនា​នោះ ជា​ពិសេស​នោះ​គឺ​សត្វ​ចម្លែក​ៗ​ដែល​បាន​បញ្ចូល​ជា​ចំណែក​តួ​អង្គ​ក្នុង​រឿង​នោះ​ ពិត​ជា​គួរ​ឲ្យ​ស្រលាញ់​និង​ចម្លែក​ទាក់​ភ្នែក​ខ្លាំង​។

សត្វ​ចម្លែក​ដែល​មាន​ក្នុង​រឿង​នេះ​ទាំង​ប៉ុន្មាន​ប្រិយ​មិត្ត​មិន​អាច​ស្វែង​រក​នៅ​​ភព​ផែន​ដី​នេះ​បាន​ទេ ព្រោះ​ទាំង​នេះ​ជា​ជា​ភាព​ច្នៃ​ប្រឌិត​រូប​រាង​ថ្មី​ឡើង​របស់​អ្នក​និពន្ធ​ដោយ​ច្នៃ​ចេញ​ពី​រូប​រាង​សត្វ​ដែល​មាន​ជីវិត​រស់​រាន​ពិត​ប្រាកដ​លើ​​ផែន​ដី។

១. សត្វ Vulptex យក​រូប​រាង​តាម​សត្វ​កញ្ជ្រោង​នៅ​តំបន់​អាកទិច

Vulptex ជា​សត្វ​មួយ​ប្រភេទ​នៅ​ក្នុង​រឿង​ដែល​ខ្លួន​របស់​វា​គ្រប​ដណ្ដប់​ទៅ​ដោយ​អំបិល​គ្រីស្តាល់។ សត្វ​នេះ​ត្រូវ​បាន​យក​រូប​រាង​ឡើង​តាម​សត្វ​កញ្ជ្រោង​នៅ​តំបន់​អាកទិច។ សត្វ​កញ្ជ្រោង​ប្រភេទ​នេះ ខ្លួន​របស់​វា​គ្រប​ដណ្ដប់​ទៅ​ដោយ​រោម​សំឡី​ពណ៌​ស ហើយ​អាច​ទ្រាំ​ទ្រ​នឹង​សីតុណ្ហភាព​ត្រជាក់​រហូត​ដល់​ទៅ-៥០ អង្សា​ឯ​ណោះ។

២. សត្វ Fathiers យក​រូប​រាង​ពី​សត្វ​សេះ ឆ្កែ ឆ្មា​និង​តោ

សត្វ​ Fathiers នៅ​ក្នុង​រឿង​ជា​សត្វ​​​មាន​រូប​រាង​ធំ​មហិមា​ ដែល​អាច​ឲ្យ​មនុស្ស​ជិះ​បាន​នោះ គឺ​ត្រូវ​បាន​ច្នៃ​រូប​រាង​ឡើង​ដោយ​ការ​រួម​បញ្ចូល​គ្នា​នូវ​រូប​រាង​របស់​សត្វ​សេះ ឆ្កែ ឆ្មា និង​តោ​រួម​បញ្ចូល​គ្នា។

៣.ពពួក​ Caretakers យក​រូបរាង​តាម​គីង្គក់​ប្រទេស​អាមេរិក

ពពួក Caretakers ដែល​រស់​នៅ​លើ​កោះ​ Ahch-To របស់ Luke Skywalker នោះ​​ត្រូវ​យក​រូប​រាង​តាម​ពពួក​ថលជលិក​សត្វ។ អាច​និយាយ​បាន​ថា​វា​មាន​រូប​រាង​ដូច​គ្នា​ទៅ​នឹង​ពពួក​សត្វ​គីង្គក់​របស់​ប្រទេស​អាមេរិក។

៤. សត្វ Porg យក​រូបរាង​តាម​ពពួក​សត្វPuffin

នៅ​ក្នុង​រឿង “Star Wars: The Last Jedi” នេះ សត្វ​ Porg ជា​សត្វ​ដែល​គួរ​ឲ្យ​ស្រលាញ់​ជាង​គេ​ក្នុង​ចំណោម​សត្វ​ទាំង​អស់។ សត្វ​នេះ​ដែរ ត្រូវ​បាន​ឲ្យ​ដឹង​ថា​មាន​រូប​រាង​ស្រដៀង​ទៅ​នឹង​សត្វ Puffin​ ដែល​រស់​នៅ​ក្នុង​តំបន់ អាត្លង់ទិច៕

ប្រភព៖ Inverse   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី