ហាង​កាហ្វេ​​ថ្មី​របស់ G-Dragon បើក​ដំណើរ​ការ​នៅ​ឧទ្យាន​កម្សាន្ត​ល្បី​១កន្លែង

  • 2017-12-25 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YG Town  នៅ​លើ​កោះ​ Jeju ដែល​គ្រប់​គ្រង និង​រៀប​ចំ​ដោយ​ផលិត​កម្ម YG Entertainment ទើប​តែ​បើក​ដំណើរ​ការ​ក្នុង​ខែ​តុលា ឆ្នាំ​២០១៧​នេះ។

នៅ​​កន្លែង​ដែល​ទើប​តែ​សម្ពោធ​នោះ គឺ​ស្ថិត​នៅ​ឧទ្យាន​កម្សាន្ត​ Shinhwa World ដែលមាន​ហាង​​កាហ្វេ​មួយ​មាន​ឈ្មោះ​ថា Untitled, 2017។ ហាង​នេះ​បង្កើត​ឡើង​ដោយ​តារា​ចម្រៀង G-Dragon ហើយ​ផលិតផល​ម៉ាក​ដ៏​ល្បី​របស់​លោកឈ្មោះ "PEACEMINUSONE" ក៏​ត្រូវ​បាន​ដាក់​សម្ពោធ​ដំណើរ​ការ​ផង​ដែរ។ អគារ​ហាង​កាហ្វេ​របស់​លោក​ត្រូវ​បាន​ច្នៃ​ចេញ​ជា​រូបរាង​អក្សរ “G” និង “D” ដែល​តំណាង​ឲ្យ​ឈ្មោះ​របស់​លោក​ផ្ទាល់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ កន្លែង​កម្សាន្ត Shinhwa World នេះ​ក៏​គ្រោង​នឹង​បើក​កន្លែង​កម្សាន្ត ភោជនីយដ្ឋាន កាស៊ីណូ រោង​ភាពយន្ត និង​កន្លែង​ផ្សេង​ជា​ច្រើន​ទៀត​ដែរ។ ជាមួយ​នេះ​ នា​ពេលបច្ចុប្បន្ន​ តារា​ចម្រៀង G-Dragon គឺ​ជា​តារា​ម៉ូដែល​ដ៏​សំខាន់​ជាង​គេ​ ប្រចាំ​កន្លែង​កម្សាន្ត​មួយ​នេះដែរ។

ចង់​ដឹង​ថា​ហាង​កាហ្វេ​ថ្មី​របស់​តារា​ចម្រៀង​ដ៏​ល្បី​រូប​នេះ ល្អ​ប្រណីត​យ៉ាង​ណា​នោះ​ទៅ​ទស្សនា​ទាំង​អស់​គ្នា ៖ ​

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា