ចុះថតរូបក្រោមបាតសមុទ្រ ឃើញសកម្មភាពប្លែកៗរបស់សត្វសមុទ្រ គួរឲ្យភ្ញាក់ផ្អើល

  • 2017-12-26 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​អាមេរិក វ័យ​៦៧ឆ្នាំ​ម្នាក់ មាន​ឈ្មោះ​ថា Marty Snyderman បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ សកម្មភាព​ប្លែកៗ​របស់​សត្វ​ក្រោម​បាត​សមុទ្រ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក ដែល​ជា​ការ​ចងក្រង​ឯកសារ​ជីវិត​សត្វ​របស់​លោក។

លោក Marty មក​ពី​ទីក្រុង Solana Beach រដ្ឋ California ដែល​បាន​ច្រមុជ​ចូល​ទៅ​ក្នុង​បាត​សមុទ្រ ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​ទាំង​នោះ បាន​និយាយ​ថា «ស្ថិត​នៅ​ក្នុង​មហាសមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ វា​ហាក់​បី​ដូច​ជា​ការ​លេង​អុក​ជាមួយ​សត្វ​អីចឹង... អ្នក​សង្ឃឹម​ថា អ្នក​អាច​សម្គាល់​ពួក​វា​បាន ប៉ុន្តែ​តើ​អ្នក​ធ្វើ​យ៉ាង​ណា ទើប​អាច​ចូល​ជិត​ដើម្បី​ថត​វា​បាន? វា​គឺ​ជា​ការ​ពុះពារ​ដ៏​អស្ចារ្យ​មួយ»។

គួរ​ឲ្យ​ដឹង​ថា លោក Marty បាន​ចាប់ផ្តើម​ចាប់​អារម្មណ៍​ជាមួយ​ជីវិត​សត្វ​សមុទ្រ នៅ​ពេល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ជា​លើក​ដំបូង កាល​លោក​មាន​អាយុ​១០ឆ្នាំ ហើយ​បាន​ប្រទះ​ឃើញ​អ្នកនេសាទ​មួយ​ក្រុម សម្លាប់​ត្រី​ឆ្លាម​មួយ​ក្បាល។ ចាប់​ពី​ពេល​នោះ​មក លោក​ក៏​បាន​ចងក្រង​ឯកសារ​ជីវិត​សត្វ នៅ​ក្រោម​បាត​សមុទ្រ​តែម្តង៕

ខាង​ក្រោម​នេះ​គឺ​ជា​រូបថត​ប៉ុន្មាន​សន្លឹក ដែល​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ប្លែកៗ​របស់​សត្វ​នៅ​ក្រោម​បាត​សមុទ្រ ដែល​ថត​ដោយ​លោក Marty៖

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី