មូលហេតុ ២ នឹង​ជំរុញ​ឲ្យ​ទីផ្សារ E-commerce នៅ​ឥណ្ឌា​ផ្ទុះ​ខ្លាំង​ក្នុង​ឆ្នាំ​ក្រោយ

  • 2017-12-27 02:58:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ E-commerce របស់​ប្រទេស​ឥណ្ឌា​នឹង​មាន​ការ​កើន​ឡើង​ដល់ ៥០ ប៊ីលាន​ដុល្លារ ​ក្នុង​ចុង​ឆ្នាំ ២០១៨ ព្រោះ​ដោយ​សារ​កំណើន​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​និង​តួ​លេខ​កើន​ឡើង​នៃ​ការ​លក់​ទំនិញ Online។ កន្លង​ទៅ​នា​ឆ្នាំ ២០១៤ ប្រទេស​មាន​ប្រជាជន​រស់​នៅ​ច្រើន​បំផុត​លំដាប់​ទី ២ មួយ​នេះ ទទួល​សេដ្ឋកិច្ច​ទីផ្សារ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ប្រហែល ១៣.៦ ប៊ីលាន​ដុល្លារ ហើយ​បន្ត​ឡើង​ដល់ ១៩.៧ ប៊ីលាន​ដុល្លារ​នៅ​ឆ្នាំ ២០១៥។

តួលេខ​ក្នុង​ឆ្នាំ ២០១៧ អ្នក​ទិញ​ទំនិញ​ប្រមាណ ៨២ ភាគរយ បាន​ប្រើប្រាស់​ទូរសព្ទ កើន​ឡើង​ពី ៧៦ ភាគរយ​នៅ​ឆ្នាំ​ទៅ ក្នុង​នោះ​មាន ៦៥ ភាគរយ​ជា​បុរស និង ៣៥ ភាគរយ​ជា​នារី ហើយ​ភាគរយ​ខ្ពស់​បំផុត​ដល់ ៤២ ភាគរយ ប្រមូល​ផ្ដុំ​មនុស្ស​វ័យ​ចន្លោះ ២៦-៣៥ ឆ្នាំ។

ផ្អែក​តាម​ការ​សិក្សា​ទំនិញ​ដែល​ពេញ​និយម​បំផុត​លើ​ទីផ្សារ e-commerce រួម​មាន​សំលៀកបំពាក់, គ្រឿងអលង្ការ, ឧបករណ៍​ប្រើប្រាស់, កាដូ, ទូរសព្ទ ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​និង​បន្ថែម​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​គេហដ្ឋាន។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ gadgetsnow   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី