បទ​ចម្រៀង​របស់ G-Dragon ជ្រាប​ខ្លួន​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង

  • 2017-12-27 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​វប្បធម៌​សិល្បៈ​​ភាព​យន្ត​ និង​ចម្រៀង​​​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្ដើម​​ផ្សព្វ​ផ្សាយ​ពាស​ពេញ​ទ្វីប​អឺរ៉ុប និង​ទទួល​បាន​ការ​គាំ​ទ្រ​ពាស​ពេញ​ពិភពលោក​នោះ សូម្បី​តែ​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ជ្រាប​នឹង​សិល្បៈ​​កម្សាន្ត​នេះ​ផង​ដែរ។

ថ្មី​ៗ​នេះ បទ​ចម្រៀង​កូរ៉េ​បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក​មួយ ដោយ​អ្នក​ជំនាញ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​និយាយ​ពី​ផល​ប៉ះ​ពាល់​នឹង​ការ​ធ្វើ​ឲ្យ​រំជើប​រំជួល​ពី​ប្រជាប្រិយ​ភាព​របស់​​បទ​ចម្រៀង​ទាំង​នោះ​​​ពាស​ពេញ​ប្រទេស​កូរ៉េ​ខាង​ជើង។ បើ​តាម​របាយ​ការណ៍​​​ពី​អ្នក​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្យាយាម​លួច​ចាក់​បទ​ចម្រៀង​របស់​តារា​ចម្រៀង G-Dragon ជា​ដើម។

តាម​រយៈ​ទូរទស្សន៍ Channel A News បាន​ចាក់​ឈុត​មួយ​ក្នុង​រឿង​ 'Steel Rain' ក្នុង​ឈុត​ដែល​ក្មេង​ស្រី​ម្នាក់​បាន​សួរ​ឪពុក​របស់​នាង​ដែល​ជា​​ចារបុរស​ប្រទេស​កូរ៉េ​ខាង​ជើង​ថា៖ "ប៉ា ប៉ា​ធ្លាប់​ស្គាល់ G-Dragon ពី​មុន​មក​ទេ?” ក្នុង​ឈុត​នោះ​​ក៏​មាន​ដាក់​បទ​ចម្រៀង "Crooked" ជា​ភ្លេង​អម​សាច់​រឿង​នោះ​ផង​ដែរ។

សិល្បៈ​កម្សាន្ត​កូរ៉េ​ខាង​ត្បូង​បាន​ជម្រាប​ខ្លួន​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង។ ជា​ពិសេស​គឺ​​បទ​ចម្រៀង​របស់​មេ​ក្រុម Big Bang លោក​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​ក្នុង​ប្រទេស​​​ជិត​ខាង​មួយ​នេះ។

អ្នក​កាសែត​បាន​សួរ​ថា៖ "តើ​តារា​ចម្រៀង G-Dragon ពិត​ជា​មាន​ភាព​ល្បី​ល្បាញ​ចំពោះ​យុវវ័យ​និង​​ក្មេង​ៗ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​មែន​ឬ?​”

វាគ្មិន​ម្នាក់​បាន​ឆ្លើយ​ថា៖ "ប្រាកដ​ណាស់ ចាប់​តាំង​ពី​សិល្បៈ​នេះ​បាន​ជ្រាប​ចូល​ប្រទេស​កូរ៉េ​ខាង​ជើង​មក ក្មេង​ៗ​យុវវ័យ​ជា​ច្រើន​បាន​ច្រៀង​តាម​បទ​ចម្រៀង​ថ្មី​ៗ។ វា​ពិត​ជា​ការ​ពិត​ដែល​មិន​គួរ​ឲ្យ​ជឿ"។ អ្នក​កាសែត​ដែល​មក​ពី​កូរ៉េ​ខាង​ជើង​បាន​និយាយ​ថា៖ "នៅ​ក្នុង​ឆ្នាំ ១៩៩០ ពួក​គេ​ជា​ញឹក​ញាប់​តែង​តែ​ច្រៀង​​បទ 'Wind Wind Wind' របស់​តារា​ចម្រៀង Kim Bum Ryong ប៉ុន្តែ​យុវវ័យ​សម័យ​នេះ គេ​ច្រៀង​តាម​សិល្បករ​ថ្មីៗ ដូច​ជា Big Bang និងG-Dragon ជា​ដើម​ហ្នឹង"។

វាគ្មិន​ម្នាក់​ទៀត​បាន​លើក​ឡើង​ថា៖ "ពួក​គេ​បាន​លើក​សរសើរ​តារា​ចម្រៀង​ទាំង​នេះ។ បទ Gangnam Style របស់​តារា​ចម្រៀង Psy ត្រូវ​បាន​ផ្ដល់​ឲ្យ ប៉ុន្តែ​ពួក​គេ​ទាំង​អស់​គ្នា​មើល​ខ្សែ​ភាពយន្ត​កូរ៉េ"។ ហើយ​លោក​ក៏​បាន​ពន្យល់​ពី​បទ​ពិសោធន៍​ផ្លាស់​ប្ដូរ​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​ក្នុង​ប្រទេស​ខណៈ​វប្បធម៌​បទ​ចម្រៀង​កូរ៉េ​ខាង​ត្បូង​បាន​ចូល​មក​ក្នុង​ប្រទេស​មួយ​នេះ។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ ពួក​គេ​ត្រូវ​បាន​ឲ្យ​ដឹង​ថា​បាន​ហ៊ាន​​ប្រថុយ​ជីវិត​ដើម្បី​ទៅ​លួច​យក 'Stealth USB' ដែល​ផ្ទុក​បទ​ចម្រៀង​និង​ខ្សែ​ភាពយន្ត​របស់​កូរ៉េ​ខាង​ត្បូង​ជា​ច្រើន​ ក្នុង​នោះ​ដោយ​មិន​គិត​ពី​​ច្បាប់​បម្រាម​របស់​ប្រទេស​ខ្លួន​​ថែម​ទៀត​ផង ('Stealth USB' ដើរ​តួ​ដូច​ជា USBធម្មតា​ដែរ ខុស​ត្រង់USB ​ប្រភេទ​នេះ​ទាម​ទារ​ការ​ដោះ​កូត​ជា​មុន​​សិន​ទើប​អាច​ទទួល​បាន​ឯកសារ​ក្នុង​នោះ​បាន)៕

ប្រភព៖ Allkpop   ប្រែសម្រួល៖ អន សុភក្ត្រា