ហេតុការណ៍​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​កក្រើក​ហូលីវូដ​នៅ​​ក្នុង​ឆ្នាំ ២០១៧

  • 2017-12-28 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ដើម​ឆ្នាំ​ ២០១៧​មក​ហេតុការណ៍​ក្នុង​វិថី​សិល្បៈ​ហូលីវូដ​ជា​ច្រើន​បាន​កើត​ឡើង មិន​ថា​ជា​ការ​ទាក់​ទង​ស្នេហា​របស់​តារា​ល្បី ការបែក​បាក់​គ្នា ព្រម​ទាំង​ការ​បាត់​បង់​ជីវិត​របស់​តារា​មួយ​ចំនួន​ទៀត​ផង។

ហើយ​នេះ​គឺ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ៖

Selena Gomez ចាប់​ផ្ដើម​ទាក់​ទង​ជាមួយ​ The Weeknd កាល​ពី​អំឡុង​ខែ​មករា​ដើម​ឆ្នាំ​នេះ បន្ទាប់​មក​ក៏​ប្រកាស​ជា​សង្សារ​ផ្លូវ​ការ​នៅ​ក្នុង​កម្មវិធី Met Gala កាល​ពី​ខែ​ ឧសភា។

នៅ​ក្នុង​ខែមិនា​សារព័ត៌មាន​ The Sun​ បាន​ចុះ​ផ្សាយ​ពី​បុរស​សញ្ជាតិ​ខ្មែរ​ម្នាក់​អះអាង​ថា ជា​ឪពុក​បង្កើត​របស់​ Maddox ហើយ​ចង់​បាន​កូន​ខ្លួន​ត្រលប់​មក​វិញ ប៉ុន្តែ​ក្រោយ​មក​លោក​បដិសេធ​ដំណឹង​នេះ។

ក្នុង​ខែ​ឧសភា​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ទាក់​ទង​ទៅ​នឹង​តារា​ចម្រៀង Avril Lavigne ថា​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ប៉ុន្តែ​ជំនួស​ដោយ​មនុស្ស​ថ្មី​ដែល​មាន​រូប​រាង​ស្រដៀង​នាង​ឈ្មោះ Melissa Vandella។

កាល​ពី​ថ្ងៃ​ទី ២២ ឧសភា​ការ​ប្រគំ​តន្ត្រី​របស់ Ariana Grande នៅ​ Manchester Arena ចក្រភព​អងគ្លេស​ដែល​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៩នាក់​បាត់​បង់​ជីវិត​និង​ ៥០នាក់​រង​របួស។

លោក Chester Bennington មេ​ក្រុម​ Linkin' Park បាន​ស្លាប់​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កក្កដា ដោយ​ធ្វើ​អត្តឃាត​ នៅ​អាយុ​៤១​ឆ្នាំ​នៅ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។

កាល​ពី​ថ្ងៃ​ទី ២៣​ខែ​កក្កដា​រូបភាព​របស់ Justin Bieber កៀក​កើយ​ជិត​ស្និទ្ធ​ជាមួយ​នឹង​គ្រូ​ប៉ាស្ទ័រ​ Carl Lentz បាន​ធ្វើ​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ជ្រួល​ច្របល់។

ក្នុង​ខែ​កក្កដា Angelina Jolie ត្រូវ​បាន​គេ​រិះ​គន់​ទាក់​ទង​ការ​ប្រើ​លុយ​ ដើម្បី​ជ្រើស​រើស​តួ​ក្មេង​ដើម្បី​សម្ដែង​រឿង "First They Killed My Father” នៅ​ប្រទេស​កម្ពុជា។

កាល​ពី​ចុង​ខែ​សីហា​ Taylor Swift បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​បទ​ ដែល​បង្កប់​ដោយ​អត្ថន័យ​យ៉ាង​ច្រើន​គឺ "Look What You Made Me Do” ដែល​ធ្វើ​ឲ្យ​កក្រើក​អ៊ីនធឺណិត។

កាល​ពី​ខែ​កញ្ញា​ Selena Gomez បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​លើ​បណ្ដាញ​សង្គម​ Instagram បង្ហាញ​ពី​ការ​បរិច្ចាគ​ក្រលៀន​ពី​មិត្ត​ជិតស្និទ្ធ​របស់​នាង​ Francia Raisa។

តារា​ម៉ូដែល Meghan Markle និង​ព្រះអង្គម្ចាស់ Harry បង្ហាញ​ខ្លួន​ជា​គូស្នេហ៍​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា។

ស្ថាបនិក​ទស្សនាវដ្ដី Playboy ដ៏​ល្បី​ឈ្មោះ​លោក Hugh Hefner បាន​ស្លាប់​កាល​ពី​ថ្ងៃ​ទី ២៨ ខែ​កញ្ញា​ ក្នុង​វ័យ​ ៩១​ឆ្នាំ។

តារា​ចម្រៀង Sam Smith ប្រទះ​ឃើញ​ថើប​មាត់​សង្សារ​ខ្លួន​ Brandon Flynn ជា​លើក​ដំបូង​កាល​ពី​ដើម​ខែ​តុលា។

ក្នុង​អំឡុង​ពាក់​កណ្ដាល​ខែ​តុលា​ តារា​សម្ដែង​ស្រី​ជា​ច្រើន​សារភាព​ថា ផលិតករ​រឿង​ល្បី​ឈ្មោះ​លោក Harvey Weinstein បាន​បៀនបៀន​ផ្លូវ​ភេទ​តារា​ទាំង​នោះ។

Jennifer Lawrence ក៏​បាន​ប្រកាស​ថា​នាង​ធ្លាប់​បាន​គេ​បៀតបៀន​ផ្លូវ​ភេទ​ពេល​ប្រឡូក​ចូល​ហូលីវូដ។

អស់​រយៈ​ពេល​១០​ខែ​ ស្នេហា​រវាង​ Selena Gomez និង The Weeknd បាន​បញ្ចប់​ ហើយ​ Selena ត្រលប់​ទៅ​រក​ Justin Bieber វិញ។

តារា​ចម្រៀង​រ៉េប​វ័យ​ ២១​ឆ្នាំ​ Lil Peep បាន​ស្លាប់​កាល​ពី​ពាក់​កណ្ដាល​ខែ​វិច្ឆិកា។

Kendall Jenner ក្លាយ​ជា​តារា​ម៉ូដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត ជាមួយ​ទឹក​ប្រាក់ ២២​លានដុល្លារ។

​Selena Gomez ទទួល​ពាន​រង្វាន់ “Billboard Women in Music” ទាំង​ទឹក​ភ្នែក។

Taylor Swift ទំលាយ​ក្ដី​ស្នេហ៍​ជាមួយ​តារា​សម្ដែង Joe Alwyn ជា​សាធារណៈ។

ក្រុម​ហ៊ុន​ Disney ទិញ​ផលិត​ផល​សឹង​តែ​ទាំង​អស់​ពី Fox ធ្វើ​ឲ្យ​ខ្សែ​រឿង "X-Men” និង "Fantastic 4” ត្រលប់​ទៅ​កាន់​ Marvel វិញ។

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី