ស្លុត​ចិត្ត! អេដា​ ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ពី​លើ​ភ្នំ​នៅ​ឯ​ក្រៅ​ប្រទេស​

  • 2017-12-28 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​តារា​ចម្រៀង ​Original song អេដា បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​នឹង​គូ​ស្នេហ៍​១​លើក ​​២​ប្រទេស​តែ​ម្ដង​ក្នុង​ឱកាស​ជិត​ឆ្លង​ឆ្នាំ​ខាង​មុខ​នេះ។

ប្រទេស​ដែល​តារា​ស្រី​ថ្ពាល់​ខួច​ដឹក​ដៃ​គូស្នេហ៍​ទៅ​នេះ​មាន​ដូចជាទី​ក្រុង​ឡុងដុង​ ចក្រភពអង់គ្លេស និង​ប្រទេស​អាល្លឺម៉ង់។

អ្នក​គ្រប់​គ្រងទំព័រ​ Facebook ផ្លូវ​ការ​របស់​នាង​​បាន​​ប្រាប់​ Sabay ថា ក្នុង​ដំណើរ​កម្សាន្ត​នេះ តារា​ចម្រៀង​​ អេដា ស្រាប់​តែ​​បាន​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ពី​លើ​ភ្នំ​ទឹក​កក​​កាល​ពី​ល្ងាច​ម្សិល​មិញ ពេល​កំពុង​ធ្វើ​ការ​ជិះ​ស្គី​​នៅ​លើ​ភ្នំ ថែម​ទាំង​របួស​ចំ​ផ្នែក​ក្បាល។​ ខណៈ​នេះ​នាង​កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​​​​១​ក្បែរ​ទី​តាំង​កើតហេតុ​ក្នុង​ប្រទេស​អាល្លឺម៉ង់​​ ​ដើម្បី​សម្រាក​​ព្យាបាល និង​កំពុង​រង់​ចាំ​លទ្ធ​ផលពិនិត្យ៕​

រូប​ភាព​ អេដា កំពុង​បញ្ចូន​ទោ​សង្គ្រោះ

ទាំង​នេះ គឺ​រូប​ភាព​មុន​ពេល​នាង​ជួប​គ្រោះ​ថ្នាក់​៖

អត្ថបទ៖ ma'pig

រូបភាព៖ យកពី​ FB អេដា

អត្ថបទពេញនិយម
អត្ថបទថ្មី