ទំហំ​ទិន្នន័យ​អ៊ីនធឺណិត​តាម​ស្មាតហ្វូន​ជា​មធ្យម​ប៉ុន្មាន​​ទើប​សម​នឹង​អ្នក​?

  • 2017-12-29 03:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​អ្នក​អាច​ប្រើ​ទិន្នន័យ​អ៊ីនធឺណិត​គ្រប់​ទីកន្លែង ដោយ​គម្រោង​ទិន្នន័យ​ពី​ក្រុមហ៊ុន​​សេវា​ទូរសព្ទ​ផ្តល់​ឲ្យ​មាន​តម្លៃ​សមរម្យ​។ យ៉ាងណាមិញ អ្នក​គួរ​ប្រាកដ​ថា​អ្នក​មាន​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់ ដើម្បី​កុំ​ឲ្យ​ចំណាយ​លើស​ការ​ប្រើ​។ គម្រោង​ទិន្នន័យ​ក្នុង​ការ​ជ្រើសរើស អាស្រ័យ​លើ​លក្ខណៈ​ប្រើ​ទិន្នន័យ​របស់​អ្នក​។ បើ​អ្នក​គ្រាន់​តែ​ប្រើ​សម្រាប់​បើក​អ៊ីមែល និង​បណ្ដាញ​សង្គម អ្នក​ប្រហែល​ជា​អាច​ប្រើ​គម្រោង​ទិន្នន័យ​តូចៗ​បាន​។ បើ​អ្នក​ប្រើ​ក្នុង​ការ​លេង​ហ្គេម​អនឡាញ​ ​ឬ​មើល​វីដេអូ អ្នក​ប្រហែល​ជា​ត្រូវ​ប្រើ​គម្រោង​ទិន្នន័យ​ធំ​បន្តិច ឬ​គ្មាន​ដែន​កំណត់​។ អ្នក​អាច​ពិនិត្យ​មើល​ការ​ប្រើ​ទិន្នន័យ​ទូទៅ​ជា​មធ្យម​នៅ​ខាងក្រោម​។ 

តើ​ទិន្នន័យ​ចំនួន​ប៉ុន្មាន​អ្នក​ប្រើ​?

ប្រសិនបើ​ការ​ប្រើ​ទិន្នន័យ​អ្នក​មាន​ដែន​កំណត់ នោះ​ ​Wi-Fi ជា​ជម្រើស​មួយ​ដ៏​ល្អ​ដោយ​ក្រោយ​ភ្ជាប់​នឹង​មិន​ប៉ះពាល់​ទិន្នន័យ​ពី 3G ឬ 4G ប្រចាំខែ​របស់​អ្នក​នោះ​ទេ ហើយ​អ្នក​អាច​មើល​វីដេអូ ទាញ​យក​កម្មវិធី ឬ​ចម្រៀង មើល​អ៊ីមែល និង​ការងារ​មួយ​ចំនួន​ទៀត។ 

ការ​ប្រើ​បណ្ដាញ​សង្គម​

ការ​មើល​ព័ត៌មាន​ថ្មីៗ​ពី Facebook ចំណាយ​ជា​មធ្យម ៥០KB រាល់​ពេល​អ្នក​បើក​កម្មវិធី, Twitter ចំណាយ​ប្រហែល ៧០KB ខណៈ Instagram អាច​ចំណាយ​ពី ៣០KB ទៅ ១៥០KB ក្នុង​រូបភាព​នីមួយៗ​។ ការ​បង្ហោះ​ព័ត៌មាន​របស់​អ្នក​អាច​ប្រើ​ទិន្នន័យ​ច្រើន​ជាង​មើល​ព័ត៌មាន​ថ្មីៗ​។ ប្រសិនបើ​អ្នក​បង្ហោះ ១០ដង ក្នុង​មួយ​ថ្ងៃ អ្នក​ត្រូវការ​ប្រើ ០,០៧GB ក្នុង​មួយ​ខែ ហើយ​បើ​បង្ហោះ ២០០ដងក្នុង​មួយ​ថ្ងៃ​ត្រូវការ​ប្រើ ១,៤៣GB ក្នុង​មួយ​ខែ​។ 

ការ​បើក​គេហទំព័រ​

ប្រសិនបើ​អ្នក​បើក​គេហទំព័រ​លើ​ស្មាតហ្វូន​អាច​ជួយ​សន្សំ​សំចៃ​ទិន្នន័យ​បាន​ខ្លះ​ដែរ ដោយសារ​ទំហំ​តូច​។ រាល់​គេហទំព័រ​មាន​ភាព​ខុសគ្នា ចំនួន​ទិន្នន័យ​អ្នក​ប្រើ​ក៏​ខ្ពស់​តាម​នោះ​ដែរ ប្រសិនបើ​ទំព័រ​មាន​រូបភាព ឬ​វីដេអូ​ច្រើន​។ ប្រសិនបើ​អ្នក​បើក​ទំព័រ​ល្មមៗ​លើ​ទូរសព្ទ អ្នក​ប្រហែល​ជា​ត្រូវការ​ទិន្នន័យ​ប្រហែល ១០០MB ក្នុង​មួយ​ខែ តែ​បើ​បើក​ទំព័រ​ធំៗ អ្នក​ប្រហែល​ជា​ត្រូវការ​ទិន្នន័យ​ប្រហែល​ជា ១GB។ 

ការ​ប្រើ​អ៊ីមែល​

អ៊ីមែល​ប្រហែល​ជា​មាន​ការ​ប្រើ​ច្រើន​លើ​ទូរសព្ទ ដោយសារ​ប្រើ​បាន​រហ័ស​។ ប្រសិនបើ​អ្នក​បញ្ជូន​សារ ៥០០ ក្នុង​មួយ​ថ្ងៃ អ្នក​ប្រហែល​ជា​ត្រូវការ​ទិន្នន័យ ០,៥GB នៅ​ចុង​ខែ ហើយ​បើ​បញ្ជូន​តែ ១០ ឬ ២០ ប្រហែល​ជា​ត្រូវការ ០,០២GB សម្រាប់​មួយ​ខែ ដោយសារ​ទាំង​នោះ​ជា​អក្សរ​សុទ្ធ​។ 

ការ​បញ្ជូន​អ៊ីមែល​ជា​អក្សរ ឬ​រូបភាព មាន​ភាព​ខុសគ្នា​ធំ​មួយ​ដែរ ប្រសិនបើ​អ្នក​បញ្ជូន​សារ ៥ ០០០ ដោយ​មាន​រូបភាព​មួយៗ អ្នក​ប្រហែល​ជា​ត្រូវការ​ទិន្នន័យ ២GB ក្នុង​មួយ​ខែ​។ យ៉ាងណាមិញ ភាគច្រើន​អ្នក​ប្រហែល​ជា​មិន​ផ្ញើរ​សារ​មាន​រូបភាព​ច្រើន​នោះ​ទេ ដូច្នេះ​ទិន្នន័យ​ប្រើ​ប្រហែល​ជា ១០០MB ក្នុង​ការ​ផ្ញើរ​ពីរ ឬ​បី​ជាមួយ​រូបភាព​ក្នុង​មួយ​ថ្ងៃ​។ 

ការ​ស្តាប់​ចម្រៀង​លើ​អ៊ីនធឺណិត​

ការ​ស្តាប់​សំឡេង​លើ​អ៊ីនធឺណិត អាច​ចំណាយ​ទិន្នន័យ​ច្រើន ប្រសិនបើ​អ្នក​បើក ២ម៉ោង​រាល់​ថ្ងៃ អ្នក​នឹង​ប្រើ​ទិន្នន័យ​ប្រហែល​ជា ៣,៥GB ក្នុង​មួយ​ខែ ហើយ​ពេល​ខ្លះ​អាច​ស្តាប់​ច្រើន​ជាង​ពីរ​ម៉ោង ដូច្នេះ​អ្នក​ប្រហែល​ត្រៀម ៦GB ក្នុង​មួយ​ខែ។ យល់​ល្អ​គួរ​ភ្ជាប់ Wi-Fi ក្នុង​ការ​ស្តាប់​តន្ត្រី​លើ​អ៊ីនធឺណិត អាច​ជួយ​សន្សំ​សំចៃ​បាន​ច្រើន​ដែរ​។ 

ការ​មើល​វីដេអូ​

ពេល​អ្នក​មើល​វីដេអូ​លើ Youtube ៦០នាទី​លើ​កម្រិត​គុណភាព​ស្តង់ដារ​មួយ​អាច 360p ឬ 480p អ្នក​ត្រូវការ​ប្រើ​ទិន្នន័យ​ប្រហែល​ជា ៨GB ក្នុង​មួយ​ខែ ហើយ​បើ​មើល​កម្រិត HD អាច​ដល់​ទៅ ៣០GB ក្នុង​មួយ​ខែ ដែល Wi-Fi ជា​ជម្រើស​ល្អ​បំផុត​ក្នុង​ការ​ភ្ជាប់​ប្រើ​លើ​សកម្មភាព​នេះ​។ 

ការ​លេង​ហ្គេម​

ការ​លេង​ហ្គេម​លើ​ទូរសព្ទ​មាន​ការ​និយម​ច្រើន ដោយ Smartphone អាច​ប្រើ​បាន​ជាមួយ 3D graphic និង​ការ​លេង​ជាមួយ​អ្នក​ដទៃ​បាន (Multiplayer)។ ការ​លេង​ហ្គេម​លើ Online មិន​ត្រឹម​តែ​ចំណាយ​ទិន្នន័យ​នោះ​ទេ ថ្ម​ក៏​ប្រើ​ច្រើន​ដែរ ប៉ុន្តែ​ទិន្នន័យ​ប្រើ​ពេល​លេង ១០នាទី ទៅ ៣០នាទីក៏​មិន​មាន​ច្រើន​ខ្លាំង​ពេក​ដែរ តែ​នៅ​តែ​ល្អ​បំផុត​ក្នុង​ការ​ភ្ជាប់ Wi-Fi បើ​អ្នក​ចង់​លេង​ហ្គេម​ជាមួយ​មិត្តភក្ដិ​អ្នក​។ 

ការ​ទាញ​យក​

ពេល​អ្នក​ភ្ជាប់ Wi-Fi អ្នក​គួរ​ធ្វើការ​ទាញ​យក​តន្ត្រី ឬ​វីដេអូ​ទុក​ក្នុង​ទូរសព្ទ​តែ​ម្តង ពេល​អ្នក​មាន​ដំណើរ​កំសាន្ត​ផ្លូវ​ឆ្ងាយ ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រើ​ទិន្នន័យ​អ្នក​បាន​។ មួយ​វិញ​ទៀត បើ​ទាញ​យក​ដោយ​ប្រើ​ទិន្នន័យ​ទូរសព្ទ​គួរ​ទាញ​យក​តែ File តូចៗ​ដូចជា​រូបភាព​ពី​អ៊ីមែល ឬ​កម្មវិធី​ថ្មី​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម