Coffee Today ទល់​មុខ​ផ្សារ​ម៉ាក្រូ ជិត​ផ្សារ​អ៊ីអន២ បញ្ចុះ​តម្លៃ​ពិសេស ២០%

  • 2017-12-28 19:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​កាហ្វេ​ដ៏​ល្បី​ល្បាញ​មក​ពី​ថៃ Coffee Today សាខា​ផ្លូវ ១០០៣ ទល់​មុខ​ផ្សារ​ម៉ាក្រូ និង​ជិត​ផ្សារ​អ៊ីអន​២ នឹង​បញ្ចុះ​តម្លៃ​ពិសេស ២០% លើ​គ្រប់​ភេសជ្ជៈ​ទាំង​អស់ ចាប់​ពី​ថ្ងៃ ៣0 ធ្នូ ២០១៧ ដល់ ១ មករា ២០១៨។

សាខា​ថ្មី​នេះ ទើប​តែ​បើក​ដំណើរ​ការ​កាល​ពី​ខែ​វិច្ឆិកា ខែ​មុន​នេះ ដោយ​មាន​ការ​រៀបចំ​តុប​តែង​លក្ខណៈ​ខុស​ប្លែក​ពី​ហាង​​ដទៃ។ ភ្ញៀវ​មិន​ត្រឹម​តែ​អាច​ញ៉ាំ​កាហ្វេ​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ ថែម​ទាំង​អាច​អង្គុយ​ជជែក​កម្សាន្ត ឬ​រឿង​ការងារ យ៉ាង​មាន​ផាសុកភាព ខណៈ​បរិយាកាស​វិញ គឺ​បែប​សម័យ​អាណានិគម​បារាំង និង​សង្គម​រាស្ត្រ​និយម។

អេម​ត្រង់​ថា ភ្ញៀវ​អាច​ស្វែង​យល់​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តាម​រយៈ​រូបភាព​ពី​អតីតកាល និង​អាន​សៀវភៅ​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ដែល​មាន​នៅ​ទី​នោះ​ទៀត​ផង៕

ដោយ៖ សុផាត