អតីត​ម្ចាស់​ពាន Ballon d'Or ម្នាក់​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​លីបេរីយ៉ា

  • 2017-12-29 02:48:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់​ក្លឹប Chelsea, Manchester City និង AC Milan ខ្សែ​ប្រយុទ្ធ George Weah នឹង​ក្លាយ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​លីបេរីយ៉ា​ក្នុង​ពេល​ឆាប់​ៗ។

Weah វ័យ​៥១​ឆ្នាំ​ បាន​ក្លាយ​ជា​​កីឡាករ​មិនមែន​ជនជាតិ​អឺរ៉ុប​ដំបូង ដែល​បាន​ឈ្នះ​ពានBallon d'Or នៅ​ឆ្នាំ​១៩៩៥។ លោក​បាន​​ចាប់​អាជីព​បាល់ទាត់​រយៈពេល​១៨​ឆ្នាំ និង​បញ្ចប់​អាជីព​នៅ​ឆ្នាំ​២០០៣។ អតីត​ជើង​ខ្លាំង​រូប​នេះ​បាន​ចូល​ប្រលូក​​ក្នុង​វិស័យ​នយោបាយ​ បន្ទាប់​ពី​ចូលនិវត្តន៍ និង​បាន​ចូល​បម្រើ​ជា​សមាជិក​សភា​នៅ​ប្រទេស​លីបេរីយ៉ា។

ជ័យជម្នះ​នៃ​ការ​បោះ​ឆ្នោត​របស់ Weah ត្រូវ​បាន​ប្រកាស​ដោយ​គណៈកម្មាធិការ​បោះឆ្នោត កាល​ពី​ម្សិលមិញ។ ៩៨,១​%​នៃ​សន្លឹក​ឆ្នោត​បាន​រាប់ ​លោក​ទទួល​បាន​៦១,៥​%​នៃ​សំឡេង​ឆ្នោត៕ ​​

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី