WeChat​ ​បន្ថែម​មុខងារ​ហ្គេម​ ​អាច​លេង​បាន​ដោយ​មិន​បាច់​ដោនឡូត

  • 2017-12-30 00:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ផ្ញើ​សារ​ជា​សំឡេង​ដ៏​ពេញ​និយម​ ​ហើយ​មាន​ប្រភព​មក​ពី​ប្រទេស​ចិន​ ​ដែល​គេ​ស្គាល់​ថា​ជា​ ​WeChat​ ​នោះ​ទើប​បន្ថែម​នូវ​ហ្គេម​ដ៏​ទាក់ទាញ​ដែល​អ្នក​ប្រើប្រាស់​អាច​លេង​បាន​ដោយ​ឥតគិតថ្លៃ​ ​និង​មិន​តម្រូវ​ការ​ដោនឡូត​បន្ថែម។

ហ្គេម​របស់​ ​WeChat​ ​មាន​ឈ្មោះ​ថា​ ​Tiao Yi Tiao​ ​ដែល​មាន​ដំណើរការ​លេង​មាន​តួអង្គ​វត្ថុ​ម្យ៉ាង​លោទ​ទៅ​កាន់​ទីតាំង​ថ្មី​ជា​ច្រើន​ ​ហើយ​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ ​គឺ​ឧបសគ្គ​កាន់​តែ​ច្រើន​ឡើង​ៗ។ សម្រាប់​អ្នក​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ ​នឹង​បង្ហាញ​លើ​តារាង​កំពូល​ ​ខណៈ​លេខ​រៀង​នោះ​គឺ​ប្រៀប​ជា​មួយ​គណនី​មិត្តភ័ក្ដិ​ ​ឬ​អ្នក​លេង​ជុំវិញ​ពិភពលោក។

WeChat​ ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​ ​១​ ​ប៊ីលាន​គណនី​ ​ហើយ​ក្នុង​ចំណោម​នោះ​ ​គឺ​សឹង​តែ​ ​១០០%​ ​ជា​គណនី​ពិត​ដែល​កំពុង​ចរាចរ​បច្ចុប្បន្ន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Techinasia   ប្រែ​សម្រួល៖ រដ្ឋ