Hak Record កូន​ថៅកែ​អេតចាយ ដែល​កំពុង​​លេចធ្លោ​ក្នុង​វិស័យ​ចម្រៀង

  • 2017-12-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​បទ​ "មេឃ​កំពុង​ភ្លៀង​ហើយ​" ប្រិយ​មិត្ត​ភាគ​ច្រើន​ប្រហែល​ជា​មិន​ស្គាល់​ពី​ប្រវត្តិ​ប្រុស​ស្អាត​ ហាក់​ រីខត​ ទេ! តើ​កំលោះ​​សំឡេង​ពីរោះ​​នេះ​ជា​អ្នក​ណា​?  

ពន្លក​ថ្មី​ក្នុង​វិថី​​សិល្បៈ​ ហាក់ រី​ខត ជា​អ្នក​​ខេត្ត​ព្រះ​សីហនុ លោក​មាន​បង ប្អូន​ ៤ នាក់​ ក្នុង​គ្រួសារ​ ​ប្រកប​របរ ជា​ថៅកែ​អេតចាយ។ កូនពៅ​រូប​នេះ​ ​​​ មាន​​ទេពកោសល្យ តែង​និពន្ធ​  និង​បាន​ចូល​ក្នុងរង្វង់​សិល្បៈ​នៅ​ឆ្នាំ ​២០១៥ ជា​អ្នក​​​សរសេរ​ទំនុក​ចម្រៀង ។

បុរស​សាច់សរ​ខ្ចី​ នេះ​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​តាម​រយៈ​ចម្រៀងOriginal ដែល​ជា​​ការ​និពន្ធ​ទំនុក ​Melody   និង ​ច្រៀង​ ដោយ​​លោក​ ផ្ទាល់ គឺ​បទ "មេឃ​កំពុង​ភ្លៀង​ហើយ" រូប​នេះ​បាន​ប្រាប់​ Sabayថា តាំង​ពី​កុមារ​ភាព​មក​គេ​ជា​មនុស្ស​ម្នាក់​ចូល​ចិត្ត​ច្រៀង​រាំ​ខ្លាំង​ ជា​ញឹក​ញាប់​លោក​តែងតែ​ច្រៀង​ ឲ្យ​តា​យាយ ឪពុក​ម្ដាយ​ស្ដាប់ ​ រហូត​ក្លាយ អ្នក​ចម្រៀង​ប្រចាំគ្រួសារ។

កំលោះ​មុខ​ស្ងួត​ម្នាក់​នេះ​ រំលឹក​ថា​កាល​រៀន​នៅ​វិទ្យាល័យ លោក​តែង​សរសេរ​ទំនុក ចម្រៀង រួច​ផុស ក្នុង​ហ្វេសប៊ុក​   រហូត​ដល់​មាន​អ្នក​ស្គាល់​ជា​ច្រើន និង​ ទទួល​បាន​ការ​ងារ​តាម​រយៈ​ស្នាដៃ​ទាំងនោះ។

តារា​ចម្រៀង ប្រចាំ​ផលិត​កម្ម​ថោន​នេះ​ មិន​ត្រឹម​តែ​ជា​ករី​ទេ​ តែ​លោក​ក៏​អាច​លេង​ឧបករណ៍​តន្ត្រី​បាន​ទៀត​ផង គឺ ហ្គីតា ​និង​ព្យាណូ​។ ហាក់ រីខត ​« ខ្ញុំ​ចូលចិត្ត​តែង​ចម្រៀង​ណាស់​ដំបូង​ ខ្ញុំ​មិន​គិត​ថា​បទ​ចម្រៀង​ដែល​ខ្ញុំ​សរសេរ មាន​ទទួល​បាន​គាំទ្រ ខ្លាំង​នោះ​ទេ ពេល​នោះ​ខ្ញុំ​សរសេរ ហើយ​ចេះ​តែ​ផុស​ក្នុង​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក ។ ចំពោះ​ការរៀបចំ​ Melody  ខ្ញុំ​ ចេះ​ធ្វើ​វា​ដោយ​សារ​ខ្ញុំ​ចេះ​លេង​ព្យា​ណូ ខ្លះ​និង ហ្គីតា​។» ​

​​​​​​​ចំពោះ គម្រោង​ទៅ​ថ្ងៃ​អនាគត​ បុរស វ័យ ២៤ឆ្នាំ​រូប​នេះ​ លោក​បង្កើត​ជំនួញ​ផ្ទាល់​ខ្លួន និង​បន្ត​ការងារ​សិល្បៈ​ឲ្យ​ល្អ​បន្ថែម​ទៀត​​ ៕​​​  

អត្ថបទ៖ ស្រីអូន

អត្ថបទថ្មី