Bill Gates ថាឲ្យចេះតែ ៣ ជំនាញនេះ ទីផ្សារការងារទៅថ្ងៃមុខចាំទទួលដៃពីរ
- 2017-12-31 03:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bill Gates ថាឲ្យចេះតែ ៣ ជំនាញនេះ ទីផ្សារការងារទៅថ្ងៃមុខចាំទទួលដៃពីរ
ចន្លោះមិនឃើញ
ប្រសិនបើអ្នកកំពុងសម្លឹងស្វែងរកអាជីពទៅថ្ងៃខាងមុខ គួរណាតែយកគំនិតរបស់មហាសេដ្ឋីលោក Bill Gates យកទៅពិចារណា។ សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះមានបទពិសោធន៍បំពេញការងារជាមួយសហគ្រិននិងបណ្ដាសហគ្រាសធំៗជាច្រើន បន្សំការអានសៀវភៅរាប់សិបក្បាលទាក់ទងនឹងថ្ងៃអនាគតនៃសង្គមមនុស្ស ក៏ដូចជាផែនការ។
ផ្អែកតាមព័ត៌មានដែលគាត់ប្រមូលបាន បុរសវ័យ ៦២ ឆ្នាំរូបនេះបានសង្កត់ធ្ងន់មនុស្សបច្ចុប្បន្នចាំបាច់ត្រូវមានជំនាញ ៣ ដែលទីផ្សារការងារត្រូវការជាចាំបាច់ក្នុងនោះមានជំនាញ វិទ្យាសាស្ត្រ, វិស្វកម្ម និង សេដ្ឋកិច្ច ។
Gates និយាយថា "ខ្ញុំជឿជាក់លើចំណេះដឹងមូលដ្ឋានដូចជាវិទ្យាសាស្ត្រ, គណិតវិទ្យា និង សេដ្ឋកិច្ច មានការងារជាច្រើនក្នុងថ្ងៃអនាគតត្រូវការជំនាញទាំងនោះ ដោយវាមិនសំខាន់ថាអ្នកចាំបាច់ត្រូវតែចេះខ្លាំងលើការសរសេរកូដអ្វីនោះទេ ដោយគ្រាន់ស្វែងយល់ឧបមាថាតើពួកវិស្វករគេអាចធ្វើអ្វីបានខ្លះ និងមិនអាចធ្វើអ្វីបានខ្លះ”។
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទ:
Apple ចេញសារសុំទោសរឿងធ្វើឲ្យ iPhone ដើរយឺត និងបញ្ចុះតម្លៃការប្ដូរថ្មថ្មី ៥០ ដុល្លារ
មួយក្បាច់ងាយដូចបកចេក Hacker ប្រើលុកលុយទូ ATM នៅរុស្ស៊ី