បទ​ចម្រៀង​ណា​ខ្លះ​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​លើស​លប់​ខ្លាំង​ពេក​​ក្នុង​ឆ្នាំ​នេះ?

  • 2017-12-31 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ជា​ឆ្នាំ​មួយ​អាច​និយាយ​បាន​ថា​អស្ចារ្យ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​ព្រោះ​​តារា​ចម្រៀង​ល្បី​ៗ​ជា​ច្រើន​បាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ត​បន្ទាប់​គ្នា។ ប៉ុន្តែ​សម្រាប់​បទ​ចម្រៀង​ល្បី​ៗ​ទាំង​នោះ បង្ក​រ​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​តែ​ចំនួន​អ្នក​ចាប់​អារម្មណ៍​មាន​ច្រើន​លើសលប់​ខ្លាំង​ពេក។ តួ​យ៉ាង​ដូច​ជា​បទ​ចម្រៀង​ក្នុង​អាល់ប៊ុម "Reputation" របស់​តារា​ចម្រៀង Taylor Swift គឺ​លក់​ដាច់​គ្មាន​សល់​រហូត​ដល់​ថ្នាក់​បោះ​អាល់ប៊ុម​បន្ថែម​ទៀត។

ខាង​ក្រោម​នេះ​ជា​បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​លើសលប់​នៅ​ក្នុង​ឆ្នាំ​នេះ៖

១. បទ "Despacito (Remix Audio)" ច្រៀង​ដោយ​តារា​ចម្រៀង​Justin Bieber, Luis Fonsi, និង Daddy Yankee

ដោយ​សារ​តែ​បទ​ចម្រៀង​នេះ​ច្រៀង​រួម​គ្នា​រវាង​តារា​ល្បី​ៗ​ដល់​ទៅ​៣​រូប​ដូចនេះ​ទើប​ធ្វើ​ឲ្យ​បទ​នេះ​មាន​ចំណុច​ពិសេស​ខ្លះ​ដែល​បទ​ចម្រៀង​ដើម​មិន​មាន ហើយ​​បទ​នេះ​ដែរ​ក៏​បាន​ទាក់​ចិត្ត​អ្នក​គាំ​ទ្រ​ខ្លាំង​នោះ​ដែរ។

២. បទ "Gucci Gang" ច្រៀង​ដោយ Lil Pump

បទ​នេះ​ដែរ​ទទួល​បាន​ការ​គាំ​ទ្រ​ចាប់​តាំង​ពី​តារា​ចម្រៀង​រូប​នេះ​បង្ហោះ​វីដេអូ​សង្ខេប​របស់​បទ​ចម្រៀង​មួយ​នេះ​នៅ​លើ​  Twitter មក​ម៉េ្លះ ហើយ​ក្រោយ​មក​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​រហូត​ជិត​ស្ថិត​នៅ​លើ​កំពូល​តារាង Billboard's Hot 100 chart ។

៣. បទ "Swish Swish" ច្រៀង​ដោយ Katy Perry ជាមួយ​និង Nicki Minaj

បទ​នេះ​ក៏​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​សម្បើម​ណាស់​ដែរ។

៤. បទ "Wolves" ច្រៀង​ដោយ Selena Gomez និង Marshmello

៥. បទ "Walk on Water" ច្រៀង​ដោយ Eminem ជាមួយ​នឹងBeyoncé

៦. បទ "That's What I Like" ច្រៀង​ដោយ Bruno Mars

៧. បទ "Something Just Like This" ច្រៀង​ដោយ The Chainsmokers និងColdplay

៨. បទ "Paris" ច្រៀង​ដោយThe Chainsmokers

៩. បទ "I Don't Wanna Live Forever" ច្រៀង​ដោយ Zayn និង Taylor Swift

១០. បទ "I'm the One" ច្រៀង​ដោយ DJ Khaled ft. Justin Bieber, Quavo, Chance the Rapper, Lil Wayne

១១. បទ "Glorious" ច្រៀង​ដោយ Macklemore ជាមួយ​និង​ Skylar Grey

១២. បទ "What Lovers Do" ច្រៀង​ដោយ Maroon 5 ជាមួយ​នឹងSZA

១៣. បទ "Look What You Made Me Do" របស់​តារា​ចម្រៀង Taylor Swift

ប្រភព៖ thisisinsider   ប្រែសម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី