Hazard បាន​បដិសេធ​ការ​ចុះ​កុងត្រា​ថ្មី​ជាមួយ​ Chelsea

  • 2017-12-29 16:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​ខ្សែ​ប្រយុទ្ធ Eden Hazard ក្នុង​ថ្ងៃ​នេះ​បាន​បង្ហើប​ថា​កូន​ខ្លួន​បាន​បដិសេធ​ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ​ក្លឹប​តោ​ខៀវ​ Chelsea ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ផ្ទេរ​ទៅ Real Madrid បើ​សិន​ជា​អាច។ នេះ​បើ​តាម​សារព័ត៌មាន Le Soir ហើយ​ត្រូវ​បាន​យក​មក​ចុះ​ផ្សាយ​ដោយ Goal និង The Sun។

Hazard និងឪពុកម្ដាយ

លោក Thierry Hazard ដែល​ត្រូវ​ជា​ឪពុក​ខ្សែ​ប្រយុទ្ធ​ឆ្នើម​បែលហ្សិក​រូប​នេះ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Le Soir ថា៖ "អ្វី​ដែល​ខ្ញុំ​អាច​បង្ហើប​បាន​ក្នុង​ពេល​នេះ​គឺ​ថា គេ(Eden Hazard) បាន​បដិសេធ​ការ​ចុះ​កុង​ត្រា​ថ្មី​ជាមួយ Chelsea ដើម្បី​បើក​ផ្លូវ​ក្នុង​ការ​ផ្ទេរ​ទៅ​ Real Madrid បើ​សិន​ជា​អាច"។ ទោះ​ជា​យ៉ាង​ណា លោក​ឪពុក​រូប​នេះ បាន​គូស​បញ្ជាក់​ផង​ដែរ​ថា មក​ទល់​ពេល​នេះ​ក្លឹប Real Madrid មិន​ទាន់​បាន​មក​ទាក់​ទង​រឿង​ផ្ទេរ​នេះ​នៅ​ឡើយ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា សំដី​របស់​ឪពុក Hazard នេះ ធ្វើ​ឡើង​ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ ក្រោយ​ Hazard ខ្លួន​ឯង​បាន​និយាយ​ថា ខ្លួន​គោរព​ និង​ចាត់​ទុក​អ្នក​ចាត់​ការ​ក្លឹប Real Madrid លោក Zinedine Zidane គឺ​ជា​និមិត្តរូប។ កាល​ពី​ពេល​នោះ ខ្សែ​ប្រយុទ្ធ​បែលហ្សិក​រូប​នេះ បាន​ទាំង​ព្រលយ​ថែម​ទៀត​ថា ការ​លេង​ក្រោម​ការ​ដឹកនាំ​របស់ Zidane ជា​សុបិន​មួយ​របស់​ខ្លួន៕

ប្រភព៖ Goal | thesun   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី