គីម ជុងអ៊ុន និយាយថា ប៊ូតុង​នុយក្លេអ៊ែរ​តែងតែ​នៅ​លើ​តុ​របស់​គាត់

  • 2018-01-01 05:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុង​អ៊ុន បាន​ព្រមាន​សហរដ្ឋ​អាមេរិក​ថា ប៊ូតុង​នុយក្លេអ៊ែរ​តែងតែ​នៅ​លើ​តុ​របស់​គាត់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ CNN ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ០១ មករា ឆ្នាំ ២០១៨​នេះ។

«ដីគោក​ទាំង​មូល​របស់​អាមេរិក​ស្ថិតនៅ​ក្នុង​ជួរ​អាវុធ​នុយក្លេអ៊ែរ​របស់​យើង ហើយ​ប៊ូតុង​នុយក្លេអ៊ែរ​តែងតែ​នៅ​លើ​តុ​នៃ​ការិយាល័យ​របស់​ខ្ញុំ។ ពួកគេ​គួរ​តែ​ដឹង​ច្បាស់​ថា នេះ​មិនមែន​ជា​ការ​គំរាម​កំហែង​មួយ​ទេ​ ប៉ុន្ដែ ជា​ការពិត»។ លោក គីម និយាយ​បែប​នេះ នៅ​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

លោក គីម ជុងអ៊ុន ក៏​បាន​និយាយ​ដែរ​ថា ប្រទេស​របស់​លោក​គឺជា​ប្រទេស​នុយក្លេអ៊ែរ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ ដែល​ស្រឡាញ់​សន្ដិភាព ហើយ​ថា «ដរាប​ណា​មិន​មាន​ការ​ឈ្លាន​ពាន​ទេ​នោះ យើង​មិន​មាន​បំណង​ប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរ​ទេ»។

បន្ថែម​លើ​នេះ លោក គីម បាន​ជំរុញ​ឲ្យ​ប្រទេស​របស់​លោក ពន្លឿន​ការ​ផលិត​ក្បាល​នុយក្លេអ៊ែរ និង មីសីលផ្លោង។

«ចំពោះ​ផ្នែក​ស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ​ និង​វិស្វកម្ម​រ៉ុកកែត យើង​ត្រូវ​បង្កើន​ល្បឿន​ការ​ផលិត​ក្បាល​នុយ​ក្លេអ៊ែរ​ដ៏ច្រើន​ ដែល​កម្លាំង​និង​ភាព​ជឿជាក់​របស់​វា​ត្រូវ​បាន​ធានា​រួច​ហើយ​ និង​មីស៊ីលផ្លោង»។

ទោះ​យ៉ាងណាក៏ដោយ​ លោក Euan Graham ប្រធាន​កម្មវិធី​សន្តិសុខ​អន្តរជាតិ​ នៅ​វិទ្យាស្ថាន Lowy សម្រាប់​គោលនយោបាយ​អន្តរជាតិ​នៅ​ក្នុង​ក្រុង​ស៊ីដនី បាន​ប្រាប់​ទូរទស្សន៍​ CNN ថា ការ​អត្ថាធិប្បាយ​របស់​លោក​គីម អំពី​ប៊ូតុង​នុយក្លេអ៊ែរ «មាន​ប្រសិទ្ធិភាព​ គ្រាន់តែ​ជា​សំឡេង​រំខាន»។

«វា​មិនមែន​អ្វី​ដែល​យើង​មិន​ធ្លាប់​ឮ​ពី​មុន​មក​ទេ វាគ្រាន់តែ​ជា​មធ្យោបាយ​របស់​លោក គីម ក្នុង​ការ​ធានា​គ្រប់គ្នា​ថា គាត់​គឺ​ជា​អ្នក​ដែល​មាន​អំណាច​ និង គ្រប់គ្រង។ វា​ស្ទើរតែ​ដូច​ជា​ការ​ប្រកាស​ជ័យ​ជម្នះ​ ហើយ​ពួកគេ​ព្យាយាម​ផ្ញើសារ​ទៅ​សហរដ្ឋ​អាមេរិក​ថា​ពួកគេ​ទទួល​បាន​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ​ ដើម្បី​រារាំង​ពួកគេ។ ពួកគេ​មាន​ដំណើរ​ការ ICBM ដែល​មាន​មុខងារ​ ដែល​អាច​មិនមាន​ភាព​ត្រឹមត្រូវ ខាង​បច្ចេកទេស ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នោះ​ជា​វិធី​​របស់​លោក​ គីម ដែល​គាត់​កំពុង​ព្យាយាម​បង្កើលវា​នៅ​ដំណាក់កាល​នេះ»។ លោក Graham និយាយ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី