ក្រោយ​ឈ្លោះ​គ្នា​១រយៈ Justin និង Selena វិលមកត្រូវ​គ្នា​វិញ​ហើយ?

  • 2018-01-01 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​គូស្នេហ៍​អំពិលអំពែក Justin Bieber និង​ Selena មាន​ទំនាស់​នឹង​គ្នា​អស់​រយៈ​ ប៉ុន្មាន​សប្ដាហ៍​មក​ហើយ​ នៅ​ពេល​ Selena ដឹង​ថា​ Justin រម្លឹក​ពី​អតីត​មិត្តស្រី​ Hailey Baldwin។

ទោះ​ជា​យ៉ាង​ណា​ជម្លោះ​នេះ​ មិន​អូស​បន្លាយ​យូរ​ឡើយ​ ពោល​គឺ​នៅ​ថ្ងៃ​ទី​ ៣១ ខែ​ធ្នូ​ម្សិលមិញ​ អ្នក​ប្រមាញ់​រូប​ ចាប់​បាន​រូប​ភាព​ Justin Bieber បាន​ស្នាក់​នៅ​តំបន់​លម្ហែ​មួយ​កន្លែង​ ដែល​ Selena កំពុង​នៅ​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ នាឆ្នេរ​ Cabo San Lucas ប្រទេស​ម៉ិកស៊ីកូ។

Selena និង​មិត្តភ័ក្ដិ

តាម​រយៈ​វត្តមានរបស់​ Justin និង​ Selena នៅ​ទីនោះ​ដូចគ្នា អ្នក​គាំទ្រ​ជា​ច្រើន នាំ​គ្នា​ដាក់​ការ​សន្និដ្ឋាន​ថា​ គូស្នេហ៍​ “Jelena” អាច​វិល​មក​ត្រូវ​គ្នា​វិញ​ហើយ​ ក្រោយ​ឈ្លោះ​គ្នា​មួយរយៈ ហើយ​ក៏​ដើម្បី​សាទរ​ឆ្នាំ​ថ្មី​ជាមួយ​គ្នា​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី