Porsche ចេញ​រថយន្ត​អគ្គិសនី​ប្រជែង​Tesla សាក​ម្ដង​រត់​បាន​ជិត ៥០០ គ.ម

  • 2018-01-02 03:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​រថយន្ត​ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់ ក្រុមហ៊ុន Porsche បាន​ប្រកាស​ចេញ​នូវ​រថយន្ត​ស្ព័រ​អគ្គិសនី​ជំនាន់​ថ្មី​ឲ្យ​ឈ្មោះ Mission E

គ្រោង​ដាក់​លើ​ទីផ្សារ​មុន​ឆ្នាំ ២០២០ ដែល​រត់​ដោយ​កង់​ទាំង ៤ មាន​សន្ទុះ​ពី ០ ទៅ ៩៦ គ.ម/ម៉ ប្រើ​ពេល ៣.៥ វិនាទី មាន​ល្បឿន​អតិបរមា ២៥០ គ.ម/ម៉ និង​សាក​មួយ​ដង​អាច​ធ្វើ​ដំណើរ​បាន​ ៤៨២ គ.ម ធៀប​នឹង Tesla Roadster ដែល​អាច​ជិះ​បាន​ជាង ៨០០ គ.ម ។​

រូបតំណាងរថយន្ត Tesla Roadster

ត្រៀម​ចេញ​លក់​នៅ​លើ​ទីផ្សារ​នូវ​ជម្រើស​ម៉ាស៊ីន ៣ ប្រភេទ​មាន​កម្លាំង​ប្រហែល​ម៉ូដែល Porsche 918 Spyder ដោយ​ប្រភេទ ៤០២ សេះ, ៥៣៦ សេះ និង ៦៧០ សេះ ហើយ​មាន​កម្លាំង​ផ្គត់ផ្គង់​អាគុយ ៨០០ វ៉ុល ដែល​អាច​សាក​បញ្ចូល​ពី ០ ទៅ ៨០ ភាគរយ​ប្រើ​ពេល​ត្រឹម ១៥ នាទី។ រថយន្ត​ Porsche Mission E រំពឹង​នឹង​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល **៧៥,០០០ ដុល្លារ​** សម្រាប់​ទីផ្សារ​បរទេស។​

រូបតំណាងរថយន្ត Porsche Mission E

​​>>ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ engadget | Flashfly   ប្រែ​សម្រួល៖ កៅ រក្សា