​គ្រុយ​ វណ្ណាបាត់​មុខ​ជិត ២ ឆ្នាំ លេច​មុខ​ជា​ថ្មី ​ប្រាប់​មូលហេតុ​​តែ​មួយ​ម៉ាត់​គត់

  • 2018-01-02 03:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ជិត​ពីរ​ឆ្នាំ ដែល​លោក​គ្រុយ វណ្ណា ស្ថាបនិក​ក្តារចុច​ឆ្លាត​វៃ​បាន​បាត់​មុខឈឹង​​ទាំង​មិន​ដឹង​មូលហេតុ​ច្បាស់លាស់។ ទើប​មក​ដល់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ២០១៨ លោក​បាន​លេច​មុខ​​សាជា​ថ្មី។ នៅលើ​គណនី​របស់​លោកឃើញ​ផ្លាស់ប្តូរ​រូប Profile ថ្មី រួម​ទាំង​បាន​ធ្វើ​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ​ទៀតផង។

ជាមួយ​​ការ​ត្រឡប់​មក​វិញ​លើក​នេះ អ្នក​គាំទ្រ​រូប​លោក​ជា​ច្រើន​ក៏​បាន​សាទរ និង​បាន​សួរ​សុខទុក្ខ​ពី​មូលហេតុ​បាត់​ខ្លួន​យ៉ាង​យូរ ប៉ុន្តែ​សាមី​ខ្លួន​បាន​ត្រឹម​តែ​ប្រាប់​ថា "ដំណើរ​វែងឆ្ងាយ មិន​ទាន់​អាច​ប្រាប់​បាន"។

ទោះ​ជា​ក្ដារចុច​ឆ្លាត​វៃ​បាន​ដាក់​ឲ្យ​ដោនឡូត​ហ្វ្រី​ហើយ នៅ​លើ App Store ប៉ុន្តែការងារ Develop ក្ដារចុច​ឆា្លត​វៃ​បន្ត​ទៀត ក៏​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​នៅ​ឡើយ​ដែរ។ ចម្លើយ​យ៉ាង​ណា​ទៀត​នោះ ក្រុម​ការងារ​នឹង​ចុះ​ផ្សាយ​ជូន​ពេល​ក្រោយ៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អត្ថបទ៖ រក្សា